iPhone X ជាស្មាតហ្វូនទំនើបបំផុត ថ្លៃបំផុត ហើយគែមអេក្រង់ស្ដើង AMOLED ស្កេនមុខ ជំនួសស្កេនក្រយៅដៃ
ស្វាគមន៍វត្តមាន iPhone ជំនាន់ទី១០ គឺគម្រប់ខួប ១០ឆ្នាំនៃទូរស័ព្ទម៉ាក iPhone របស់ Apple។ ឆ្នាំនេះពិតជាពិសេសជាងឆ្នាំមុនៗ ដោយ Apple សម្ពោធស្មាតហ្វូនម្ដងដល់ទៅ ៣ម៉ូដែល។ iPhone X ដែលសាធារណជនទន្ទឹងចាំអស់រយៈពេលជាយូរមកហើយនោះ ឥឡូវនេះ បង្ហាញខ្លួនផ្លូវការហើយ។ iPhone X ជាទូរស័ព្ទដំបូងរបស់ក្រុមហ៊ុន Apple ដែលប្រើប្រាស់អេក្រង់ប្រភេទ AMOLED display (បន្ទាប់ពី បទពិសោធន៍ពីរឆ្នាំនៃការប្រើនៅលើ Apple Watch មុន)។ សេចក្ដីរាយការណ៍កន្លងមក និយាយត្រូវច្រើន និងសូម្បីតែតម្លៃ iPhone ជំនាន់ទី១០ នេះ គឺចាប់ពី ៩៩៩ដុល្លារផងដែរ (ម៉ូដែល 64GB)។ តើមានអ្វីពិសេសខ្លះនៅលើ iPhone X បានជាតម្លៃខ្ពស់ជាងម៉ូដែលមុនៗ?
