ដូច​​ព័ត៌មាន​ដែល​បែក​ធ្លាយ​ iPhone ចេញ​យប់​មិញ​គឺ iPhone X, iPhone 8 និង iPhone 8 Plus តោះ​មើល​មើល៍​វា​អស្ចារ្យ​យ៉ាង​ណា?  ​



ដូច​ដែល​ព័ត៌មាន​បែក​ធ្លាយ​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​អីចឹង​ ក្រុមហ៊ុន​ Apple ​បាន​ប្រកាស​បង្ហាញ​ទូរស័ព្ទ​ស៊េរី​ថ្មី​បំផុត​របស់​ខ្លួន​កាល​ពី​យប់​មិញ​នៅ​ California​ ​គឺ​ចេញ​​ ៣​ម៉ូដែល​ iPhone X, iPhone 8 និង iPhone 8 Plus ដោយ​គ្មាន​ 7 S ​ទៀត​នោះ​ទេ។ ការ​ពិត​ទៅ​មនុស្ស​ជា​ច្រើន​បាន​រំពឹង​ថា​ ​iPhone 8 នឹង​ក្លាយ​ទៅ​ជា​ផលិតផល​តែ​មួយ​គត់​របស់​ក្រុមហ៊ុន​ Apple ​នា​ការ​បង្ហាញ​ឈប់​មិញ​នេះ​ ប៉ុន្តែ​​ផ្ទុយ​ទៅ​វិញ​ ​ក្រុមហ៊ុន​បាន​ចេញ​បី​ស៊េរី​តែ​ម្ដង​ដែល​ជា​ផ្នែក​មួយ​នៃ​ខួប​ ១០​​ឆ្នាំ​នៃ​ការ​ប្រកាស​ចេញ​ iPhone ជំនាន់​ទី​មួយ។ ​​ក្នុង​កម្មវិធី​ប្រកាស​បង្ហាញ​យប់​មិញ​នេះ​ លោក​ Tim Cook ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Apple ​បាន​ថ្លែង​ដូច្នេះ​ថា​ ៖«បំណង​របស់​យើង​គឺ​តែង​តែ​ចង់​បង្កើត​អ្វី​មួយ​ដែល​មាន​លក្ខណៈ​ជា​វេទមន្ត​ មាន​កម្លាំង ​ដែល​គ្រឿង​រឹង​គឺ​មិន​លេច​រូបរាង​»។ ​លោក​បន្ថែម​ទៀត​ថា​ ​នេះ​ជា​ជំហាន​ថ្មី​​សម្រាប់​ iPhone ​ដែល​នឹង​កំណត់​ផ្លូវ​ដើរ​នៃ​បច្ចេកវិទ្យា​​នា​ទសវត្សរ៍​ក្រោយ។ ​ [caption id="attachment_47496" align="aligncenter" width="670"] iPhone X[/caption] [caption id="attachment_47497" align="aligncenter" width="670"] iPhone X[/caption] [caption id="attachment_47498" align="aligncenter" width="1007"] iPhone X[/caption] [caption id="attachment_47500" align="aligncenter" width="670"] iPhone X[/caption] បើ​និយាយ​ពី​រូប​រាង​វិញ​ គឺ​ iPhone 8 ​និង​ iPhone 8 Plus ​មាន​រូបរាង​ស្រដៀង​ទៅ​នឹង​ iPhone 7 និង​ 7Plus ​ដែរ​ ខណៈ​ខណៈ​ iPhone 8 ​មាន​អេក្រង់​ទំហំ ៤.៧​អ៊ីញ​ ខណៈ​ 8Plus មាន​ទំហំ ៥.៥​អ៊ីញ​ ហើយ​មាន​កាមេរ៉ា​ពីរ​នៅ​ខាង​ក្រោយ។ ​ព័ត៌មាន​លម្អិត​ សូម​អាន៖ iPhone X ​​ជា​​ស្មាតហ្វូន​​ទំនើបបំផុត ថ្លៃ​បំផុត​ ហើយ​គែម​អេក្រង់​ស្ដើង​ AMOLED ស្កេន​មុខ​ជំនួស​ស្កេន​ក្រយៅដៃ [caption id="attachment_47510" align="aligncenter" width="670"] iPhone 8[/caption] [caption id="attachment_47511" align="aligncenter" width="670"] iPhone 8 & iPhone 8 Plus[/caption] [caption id="attachment_47512" align="aligncenter" width="670"] iPhone 8 & iPhone 8 Plus[/caption]
X
5s