iPhone ថ្មីទាំង៣ គឺឈ្មោះ iPhone X, iPhone 8 និង iPhone 8 Plus គ្មាន 7S ទេ ហើយគ្រប់ម៉ូដែល នឹងមានផ្ទៃមុខខ្មៅ
iPhone X របស់ Apple នឹងត្រូវប្រកាសចេញជាផ្លូវការនៅព្រឹត្តិការណ៍មេឌាថ្ងៃ១២ កញ្ញា ស្អែកនេះតែម្ដង ដែល Apple បានប្រកាសសេចក្ដីអញ្ជើញសាធារណជន អ្នកកាសែតចូលរួមហើយដែរ។ ព្រឹត្តិការណ៍នឹងរៀបចំឡើងក្នុងសាល Steve Jobs Theater ស្ថិតក្នុងស្នាក់ការថ្មី Apple Park តែម្ដង។ ខណៈនេះដែរ មានសេចក្ដីរាយការណ៍មកថា iPhone ថ្មីនឹងមានឈ្មោះ iPhone X, iPhone 8 និង iPhone 8 Plus ពោលគឺគ្មានស៊េរី 7s នោះទេ។ បើដូច្នេះមែន iPhone ស៊េរីកំពូលដែល Apple ផលិតជាពិសេសភ្ជាប់អេក្រង់ OLED សម្រាប់អបអរខួបទូរស័ព្ទ iPhone ១០ឆ្នាំនោះ នឹងជា iPhone X មិនមែន iPhone 8 ដូចរបាយការណ៍មុនៗទេ។