អេក្រង់ (Monitor) ស៊េរីថ្មីរបស់ Dell បច្ចេកវិទ្យា Wireless ងាយស្រួលភ្ជាប់ឧបករណ៍មិនបាច់ដោតខ្សែ ក៏អាចប្រើជាមួយទូរស័ព្ទ Android បានទៀត
ថ្មីៗនេះក្រុមហ៊ុន Dell បានប្រកាសចេញអេក្រង់ម៉ូនីទ័រស៊េរីថ្មីយ៉ាងទំនើបនៅក្នុងពិព័រណ៍ផលិតផលអេឡិចត្រូនិក CES 2016 ដែលបំពាក់បច្ចេកវិទ្យាឥតខ្សែ (wireless) ងាយស្រួលភ្ជាប់ប្រើជាមួយម៉ាស៊ីនកុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិកផ្សេងៗដោយពុំចាំបាច់ដោតខ្សែដូចមុនទៀតឡើយ។ អេក្រង់ទំនើបរបស់ក្រុមហ៊ុនកុំព្យូទ័រ និង hardware អាមេរិកនេះ មានទំហំ ២៤អ៊ីញ និងមានបច្ចេកវិទ្យាអេក្រង់ UltraSharp របស់ Dell និងទំហំ ២៣អ៊ីញមានបច្ចេកវិទ្យាសាកថ្មតាមឧបករណ៍ Dock គាំទ្រទាំង Qi និង PMA។