Fitbit និង Dexcom ​សហការ​គ្នា​ផលិត Smartwatch ទំនើប​សម្រាប់​ឆែក​សុខភាព​អ្នក​ជំងឺ​ទឹកនោម​ផ្អែម !​



​ថ្មីៗ​នេះ មាន​ការ​សេចក្ដី​រាយការណ៍​អំពី​ការ​រួមដៃ​សហការ​គ្នា​រវាង​ក្រុមហ៊ុន Fitbit ​និង Dexcom ​ក្នុង​ការ​នាំ​យក បច្ចេកវិទ្យា​ត្រួតពិនិត្យ​ជាតិ​ស្ករ (glucose monitoring) ​ទៅ​បំពាក់​នៅ​លើ​នាឡិកា Smartwatch ​ជំនាន់​ថ្មី​របស់ Fitbit។ Fitbit មាន​ការ​រំពឹង​ខ្ពស់​ថា នឹង​អាច​ប្រកួតប្រជែង​​ទៅ​នឹង​នាឡិកា Apple Watch ​ដែល​ក៏​រំពឹង​ថា បន្ថែម​ត្រួតពិនិត្យ​ជាតិ​ស្ករ (glucose) បាន​ដូច​គ្នា និង​អាច​ត្រូវ​សម្ពោធ​ផ្លូវការ​នៅ​ថ្ងៃ១២ កញ្ញា​ខាង​មុខ ដំណាល​នឹង iPhone 8។ នាយក​ប្រតិបត្តិ​របស់ Fitbit ​លោក James Park ​បាន​លើកឡើង​ថា ការ​សម្រួច​ដោយ​ខំ​លើក​ម៉ាក​យីហោ និង​បញ្ចូល​សមត្ថភាព​ខ្ពស់ ហើយ​និង​មាន​ប្រយោជន៍ អាច​តាមដាន​សុខភាព ក៏​ដូច​ជា​ការ​រួម​បញ្ចូល​ទីផ្សារ​ជាមួយ Dexcom ​ក្នុង CGM ​ដែល​ជា​ការ​បញ្ចូល​គ្នា​ដ៏​រឹងមាំ ធ្វើ​ឱ្យ​ក្រុមហ៊ុន​មាន​ក្ដី​សង្ឃឹម​មុតមាំ​ថា នឹង​អាច​ជួយ​ដល់​មនុស្ស​រាប់​លាន​នាក់ ឱ្យ​តាមដាន​ជំងឺ​ទឹកនោម​ផ្អែម​របស់​ពួក​គេ​បាន​ល្អ​ជាង​មុន ជាមួយ​សមិទ្ធផល​ថ្មី Inic ដែល​ក្រុមហ៊ុន​នឹង​ផ្ដោត​បំពាក់​មុខងារ​ត្រួតពិនិត្យ​សុខភាព និង tools ​សុខភាព​ជាច្រើន​ទៀត។ ចំណែក​នាយក​ប្រតិបត្តិ Dexcom ​លោក Kevin Sayer ​វិញ បាន​លើកឡើង​ដែរ​ថា កិច្ចសហការ​រវាង Dexcom និង Fitbit គឺ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​មាន​ប្រយោជន៍​ដល់​អ្នក​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ ដែល​មាន​ភាព​ងាយស្រួល​ជាង​មុន។ ក្រុមហ៊ុន​ជឿជាក់​ថា ​ការ​ផ្ដល់​ទិន្នន័យ Dexcom CGM លើ Fitbit Ionic និង​ផ្ដល់​នូវ​បទពិសោធន៍​ដែល​អាច​ប្រើ​បាន​ដល់​អ្នក​ជំងឺ​ទាំង​នៅ​លើ​ឧបករណ៍ Android និង iOS ហើយ​វា​មាន​ឥទ្ធិពល​វិជ្ជមាន​លើ​របៀប​ដែល​មនុស្ស​គ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម​របស់​ពួកគេ៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ MHN
X
5s