CPU ជំនាន់ចុងក្រោយទី៨ Intel Core “Coffee Lake” បែកធ្លាយកាលបរិច្ឆេទនឹងមានលក់ពី ថ្ងៃ៥ តុលា ២០១៧ ខាងមុខ តម្លៃដល់ $500
នៅមុនពេលការប្រកាសផ្លូវការ ដោយក្រុមហ៊ុន Intel ផ្ទាល់ អំពីកាលបរិច្ឆេទចេញអង្គប្រតិបត្តិជំនាន់ថ្មីចុងក្រោយ Intel Core “Coffee Lake” នោះ វាហាក់មានប្រភពព័ត៌មានជាច្រើន បានតាមកៀក ហើយតែងតែផ្ដល់តម្រុយថ្មីៗជានិច្ច។ ជាក់ស្ដែងប្រភពពីវែបសាយ io-Tech.fi ថ្មីៗនេះ បានអះអាងថា desktop processor ថ្មីនេះ នឹងមានលក់នៅថ្ងៃទី៥ ខែតុលាក្រោយនេះតទៅហើយ។