Jaguar បញ្ចេញរថយន្តអនាគតឆ្នាំ២០៤០ទំនើបអស្ចារ្យ Future Type បំពាក់ប្រព័ន្ធស្វ័យប្រវត្តិគ្រប់សព្វ (Video)
ក្រុមហ៊ុនរថយន្ត Jaguar Land Rover ដែលមានស្នាក់ការនៅអង់គ្លេស ថ្មីៗនេះបានបញ្ចេញគំរូរថយន្តថ្មីមួយ ដែលជារថយន្តអនាគត Jaguar Future Type concept ឌីហ្សាញប្លែកភ្នែក។ Jaguar Future Type ជាសមិទ្ធផលកើតចេញពីចក្ខុវិស័យរបស់ក្រុមហ៊ុន ត្រៀមសម្រាប់ជារថយន្តឆ្នាំ២០៤០ ឯណោះ។ រថយន្ត ត្រូវបានឌីហ្សាញពោរពេញទៅដោយប្រព័ន្ធស្វ័យប្រវត្តិគ្រប់ជ្រុង និងសូម្បីតែបើកបរដោយមិនចាំបាច់មានអ្នកកាន់ដៃចង្កូតឡើយ។
https://youtu.be/mTLQeVVrklU
Jaguar Future Type មិនទាន់អាចក្លាយជារបស់អ្នកក៏ពិតមែន តែយ៉ាងហោចក៏ជាគំរូរថយន្តទទួលបានការចាប់អារម្មណ៍ខ្លាំង និងអាចមានតម្រូវការខ្ពស់នាពេលអនាគត។ ក្រុមហ៊ុនបានឃើញនូវសន្ទុះចែកចាយគំរូរថយន្តអនាគតរបស់ខ្លួនយ៉ាងខ្លាំង ហើយវានឹងអាចរួមចំណែកជួយអភិវឌ្ឍក្នុងវិស័យដឹកជញ្ជូនកាន់តែជឿនលឿននៅពេលខាងមុខ។

