សម្ដីដ៏មានតម្លៃទាំង ៥ឃ្លា ពីលោក Andrew Carnegieអតីតមហាសេដ្ឋីដែកថែប ដែលអ្នកគួររៀនសូត្រ
លោក Andrew Carnegie គឺជាអតីតមហាសេដ្ឋីឧស្សាហកម្មដែកថែបរបស់អាមេរិក ដែលមានដើមកំណើតពីចក្រភពអង់គ្លេស។ មុនពេលក្លាយខ្លួនជាមហាសេដ្ឋី លោកធ្លាប់ធ្វើជាកម្មករគេក្នុងរោងចក្រ រហូតបែកគំនិតរកស៊ី និង ចង់ក្លាយជាអ្នកមាន។ នៅទីបំផុត ដោយសារតែការតាំងចិត្ត និង ធ្វើការយ៉ាងលំបាក បានធ្វើឲ្យជីវិតផ្លាស់ប្ដូរទាំងស្រុង។ ខាងក្រោមនេះ គឺជាសម្ដីដ៏មានតម្លៃទាំង៥ឃ្លារបស់លោក៖
១) «អ្នកនឹងមិនអាចក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យនោះឡើយ ប្រសិនបើចង់ធ្វើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯង ឬ ចង់យកមុខមាត់តែម្នាក់ឯង»។
២) «អ្នកមិនអាចរុញនរណាម្នាក់ឲ្យឡើងជណ្ដើរបានឡើយ ប្រសិនបើមនុស្សម្នាក់នោះគ្មានឆន្ទៈក្នុងការខិតខំឡើងដោយខ្លួនឯង»។
៣) «ធ្វើកិច្ចការរបស់អ្នកឲ្យបានល្អ នោះអនាគតនឹងកើតឡើងដោយខ្លួនវា»។
៤) «នៅពេលខ្ញុំកាន់តែចាស់ទៅ ខ្ញុំយកចិត្តទុកដាក់តិចបំផុតលើពាក្យសម្ដី ប៉ុន្តែសំខាន់នោះខ្ញុំមើលលើអ្វីដែលពួកគេធ្វើ»។
៥) «ប្រសិនបើគេសើចចំអកដាក់អ្នកតិចតួច នោះភាពជោគជ័យរបស់អ្នកក៏តិចតួចដែរ»៕