មនុស្សគ្រប់រូបសុទ្ធតែមានចំណុចខ្លាំងគ្រប់គ្នា ហើយមនុស្សគ្រប់រូបសុទ្ធតែមានសិទ្ធិទទួលបានវា
ទោះបីជាមនុស្សយើងមានទេពកោសល្យមិនស្មើគ្នាក៏ពិតមែន តែយើងម្នាក់ៗសុទ្ធតែមានសម្បទា (ចំណុចខ្លាំង) រៀងៗខ្លួន។ យើងម្នាក់ៗសុទ្ធតែឱកាសទទួលបាននូវសម្បទាដ៏មហិមាសម្រាប់ខ្លួនឯង។
លោក Marcus Buckingham និង លោក Donald O. Clifton បញ្ជាក់នៅក្នុងសៀវភៅរបស់ពួកគេដែល មានចំណងជើងថា “ស្វែងរកចំណុចខ្លាំង ឬ Now, Discover Your Strengths” ថា មនុស្សម្នាក់អាចធ្វើអ្វីម្យ៉ាង បានល្អជាងមនុស្សមួយម៉ឺននាក់ទៀតធ្វើ។
អ្នកទាំងពីរបានការពារអំណះអំណាងរបស់ពួកគេដោយធ្វើការសិក្សាមួយ ដ៏គួរឱ្យជឿជាក់។ អ្នកនិពន្ធទាំងពីរនាក់នេះហៅរឿងនេះថា “ចំណុចខ្លាំង ឬ Strength Zone” បន្ទាប់មកក៏បំផុស ឱ្យមនុស្សគ្រប់គ្នារកចំណុចខ្លាំងរបស់ខ្លួនឱ្យឃើញហើយយកមកប្រើឱ្យកើតជាប្រយោជន៍ច្រើនបំផុត។
ដូច្នេះ មិនថាអ្នកស្គាល់ពីភាពពូកែរបស់ខ្លួន ឬមិនស្គាល់ឡើយ មិនថាអ្នកមានអារម្មណ៍ដូចម្តេចចំពោះខ្លួន ឯង ឬធ្លាប់ទទួលជោគជ័យមកពីមុនហើយក៏ដោយ អ្នកត្រូវចាំថាអ្នកតែងតែមានសម្បទានៅក្នុងខ្លួន ហើយអ្នកអាច អភិវឌ្ឍសម្បទានោះបាន៕
ដោយ៖ ប៉ុម ទូច