Lenovo អស់ប្រាក់ ៣,៥លានដុល្លារ ព្រោះតែដំឡើង software ស្រាប់ៗបង្កប់ Spyware និង Adware នៅលើ Laptop ខ្លួន !
គណៈកម្មការសហព័ន្ធពាណិជ្ជកម្ម FTC បានធ្វើការដោះស្រាយបណ្ដឹងលើប្រព័ន្ធសូហ្វ៊ែរដំឡើងស្រាប់ (pre-loaded software) បន្ទាប់ពីរកឃើញមានកុំព្យូទ័រ Laptop របស់ក្រុមហ៊ុន Lenovo ប្រមាណ ៧៥០០០០ គ្រឿងបានបង្កប់នូវសូហ្វ៊ែរតោងជាមួយមេរោគ spyware និង adware។ អគ្គមេធាវីនៅរដ្ឋចំនួន៣២ បានចូលរួមជាមួយ FTC និងបានព្រមព្រៀងគ្នា ធ្វើការពិន័យជាទឹកប្រាក់ ៣,៥លានដុល្លារអាមេរិក។ កុំព្យូទ័រយួរដៃ ដែលមានបង្កប់សូហ្វ៊ែរមេរោគ គឺបានចែកចាយលក់ក្នុងចន្លោះពី ខែសីហា ឆ្នាំ២០១៤ ទៅ ខែមិថុនា ឆ្នាំ២០១៥ ដែល Laptop ទាំងនោះត្រូវបានដំឡើងស្រាប់ៗនូវកម្មវិធីមួយឈ្មោះថា VisualDiscovery។