លោកអ្នកអានក្រាហ្វទាំង ៦នេះហើយ នឹងបានយល់ពីសេដ្ឋកិច្ចសកលលោកនៅឆ្នាំ២០១៦
២) កំណើនពាណិជ្ជកម្មសកលស្ថិតនៅក្រោមកម្រិតមធ្យមជាប្រវត្តិសាស្ត្របន្ទាប់ពីវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០០៩។ ទោះជាយ៉ាងណា នេះបានបង្ហាញពីការងើបឡើងវិញពីវិបត្តិ។ តម្រូវការសកលនឹងថយចុះ ដោយសារតែដំណើរវិវត្តន៍នៅប្រទេសដែលមានទីផ្សារកំពុងងើបឡើងមានការថមថយ។
៣) ប្រាក់បៀវត្សរ៍នៅសហរដ្ឋអាមេរិកនឹងកើនឡើង ដែលនឹងធ្វើឱ្យការចំណាយរបស់អ្នកប្រើប្រាស់កើនឡើងដែរ កំណើននៃប្រាក់បៀវត្សរ៍វិវត្តន៍ទៅរកភាពល្អប្រសើរ ហើយកំណែលម្អនៃទីផ្សារការងារអាចនឹងជំរុញឱ្យមានអតិផរណាបៀវត្សរ៍។ ទោះជាយ៉ាងណា ប្រាក់ដុល្លារនឹងរឹងមាំដែលអាចកាត់បន្ថយចំណែកនៃអតិផរណាបាន។៤) ការចំណាយទៅលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតែបន្តកើនឡើង ការចំណាយទៅលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អាស៊ី ប៉ាស៊ីហ្វិកនឹងកើនឡើងដល់ជាង ៥ទ្រីលានដុល្លារក្នុងមួយឆ្នាំនៅឆ្នាំ២០២៥ ដែលស្មើនឹង ៦០%នៃការចំណាយសរុបទូទាំងពិភពលោកនៅរយៈពេល ១០ឆ្នាំក្រោយ។ ចិន និងឥណ្ឌា នៅឈរនៅលើកំពូលតារាងនេះ។
៥) ទីផ្សារភាគហ៊ុនជប៉ុននឹងហក់ឡើង ដោយសារតែមានការបន្ធូរបន្ថយគោលនយោបាយហិរញ្ញវត្ថុ និងកំណែទម្រង់ការគ្រប់គ្រងក្រុមហ៊ុន
៦) តម្លៃប្រេងនៅតែបន្តធ្លាក់ចុះ ឬស្ថិតនៅក្នុងតម្លៃទាបដដែល ខណៈផលិតកម្មប្រេងនៅស្ដេចប្រេងទីមួយក្នុងលោកគឺអារ៉ាប៊ីសាអ៊ូឌីតនៅតែបន្តកើនឡើង ហើយផលិតកម្មប្រេងឆៅនៅសហរដ្ឋអាមេរិកក៏នៅតែកើនឡើងដែរ៕
ដោយ៖ រតនៈវិភូ