Lenovo Yoga 920 ឡេបថបបត់បាន ៣៦០ដឺក្រេ អេក្រង់ 4K touchscreen, CPU Core i7 ជំនាន់ 8th, RAM 16GB ថ្មកាន់ ១៥ម៉ោង
Lenovo ក៏ជាក្រុមហ៊ុនមួយក្នុងចំណោមបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដែលមានវត្តមាននៅក្នុងពិព័រណ៍ IFA ឆ្នាំ២០១៧ នេះដែរ។ ខែកញ្ញានេះ ជាពេលវេលាដ៏រំភើប និងទាក់ទាញសាធារណជនឱ្យមានការចាប់អារម្មណ៍មកលើផលិតផលថ្មីៗទាំងកុំព្យូទ័រ និងស្មាតហ្វូនស៊េរីថ្មីៗ និងទំនើបៗ។ ក្នុងនោះ Lenovo បានដាក់បង្ហាញកុំព្យូទ័រយួរដៃស៊េរីថ្មី ម៉ូដែល Yoga 920 ដ៏ទំនើបផងដែរ។ Yoga 920 មានអេក្រង់ទំហំ ១៣,៩អ៊ីញអេក្រង់ 4K display ហើយបំពាក់ដោយបន្ទះឈីបជំនាន់ចុងក្រោយរបស់ Intel គឺ 4-core Intel Core i7 ជំនាន់ទី៨។