អានកម្រងគតិមាសល្អៗទាំង៧ឃ្លា ដើម្បីអាចបណ្ដុះផ្នត់គំនិតអ្នកមានក្នុងខួរក្បាលរបស់អ្នក
ផ្នត់គំនិតអ្នកមាន គឺដើរតួយ៉ាងសំខាន់ ដែលអាចកំណត់ថា អ្នកនឹងក្លាយជាអ្នកមាន ប៉ុន្តែមនុស្សទូទៅមិនងាយនឹងបណ្ដុះផ្នត់គំនិតនេះក្នុងខួរក្បាលរបស់ពួកគេនោះឡើយ អ៊ីចឹងហើយបានជា អ្នកក្រមានច្រើន តែអ្នកមានវិញមានតិចក្នុងលោកនេះ។ ថ្ងៃនេះBizkhmer សូមលើកយកកម្រងគតិល្អៗទាំង៧ឃ្លារបស់អ្នកប្រាជ្ញក្នុងលោក ដើម្បីឲ្យមិត្តអ្នកអានទាំងអស់គ្នា អាចយល់ដឹង ហើយអាចបណ្ដុះផ្នត់គំនិតអ្នកមានក្នុងខួរក្បាល៖
១) «ការអប់រំផ្លូវការ នឹងធ្វើឲ្យអ្នកអាចរស់នៅបានស្រួល ប៉ុន្តែការអប់រំខ្លួនឯង នឹងធ្វើឲ្យអ្នកក្លាយជាមនុស្សអស្ចារ្យ»។ ដោយ —Jim Rohn
២) «ភាពខុសគ្នាតែម្យ៉ាងគត់រវាង អ្នកមាន និងអ្នកក្រ គឺ ការប្រើប្រាស់ពេលវេលារបស់ពួកគេ»។ ដោយ —Robert Kiyosaki
៣) «រៀនបានកាន់តែច្រើន នោះអ្នកក៏អាចរកលុយបានកាន់តែច្រើនផងដែរ»។ ដោយ ―Frank Clark
៤) «មុនពេលអ្នកអាចក្លាយជាមហាសេដ្ឋីបាន អ្នកត្រូវតែរៀនពីវិធីគិតឲ្យសមជាមនុស្សម្នាក់។ អ្នកត្រូវតែរៀនអំពីវិធី ក្នុងការលើកទឹកចិត្តខ្លួនឯង ដើម្បីអាចប្រឈមនឹងភាពភ័យខ្លាច»។ ដោយ —Thomas J. Stanley
៥) «អ្នកមិនអាចធ្វើការ៣ម៉ោងក្នុងមួយសប្ដាហ៍ ហើយអាចរកលុយបាន១០០ ០០០ដុល្លារនោះឡើយ។ ក្លាយជាអ្នកមានមិនមានងាយនោះឡើយ និង រហ័សដូចអ្វីដែលយើងគិតឡើយ»។ ដោយ —Dave Ramsey
៦) «ពួកអ្នកមានមានទូរទស្សន៍តូចៗ ហើយមានបណ្ណាល័យធំៗ ដោយឡែកពួកអ្នកក្រវិញ មានបណ្ណាល័យតូចៗ តែមានទូរទស្សន៍ធំៗ»។ ដោយ —Zig Ziglar
៧) «ទ្រព្យសម្បត្តិ គឺជាផ្នែកមួយយ៉ាងធំនៃលទ្ធផលរបស់ទម្លាប់»។ ដោយ —John Jacob Astor