ស្ងាត់ៗ Samsung បញ្ចេញស្មាតហ្វូនត្រកូល J ស៊េរីថ្មី គឺ J7+ ភ្ជាប់កាមេរ៉ាភ្លោះ RAM 4GB បើកឆាកលក់នៅថៃតម្លៃ $៣៩០
ក្រុមហ៊ុន Samsung ថ្មីៗនេះទើបប្រកាសចេញស្មាតហ្វូនស៊េរីថ្មីនៅក្នុងប្រទេសថៃ ម៉ូដែល Galaxy J7+។ J7 Plus ភ្ជាប់ដោយអេក្រង់ទំហំ ៥,៥អ៊ីញកម្រិត Full HD 1920x1080px។ ស្មាតហ្វូនថ្មីនេះ ប្រើបន្ទះឈីប MediaTek Helio P20 និងមាន RAM 4GB អង្គចងចាំទំហំ 32GB។