បញ្ហា៤យ៉ាងនឹងកើតឡើង ប្រសិនបើអ្នកគេងមិនគ្រប់គ្រាន់!
ការគេងពិតជាសំខាន់ខ្លាំងណាស់ សម្រាប់មនុស្សគ្រប់រូប ព្រោះថាបើគេងមិនបានគ្រប់គ្រាន់នោះទេ វានឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពខ្លាំង ដូច្នេះហើយត្រូវតែមានការប្រុងប្រយ័ត្ន និង ព្យាយាមគេងឲ្យបានគ្រប់គ្រាន់។
ប្រសិនបើគេងមិនគ្រប់គ្រាន់ នឹងប្រឈមបញ្ហាទាំងនេះ៖
១) ផ្ដាសាយ៖ បើតាមការស្រាវជ្រាវបង្ហាញថា មនុស្សណាដែលគេងតិចជាង៥ម៉ោងក្នុងមួយយប់ នឹងប្រឈមបញ្ហាផ្ដាសាយច្រើនជាង មនុស្សណាដែលគេងបាន៧ម៉ោង។
២) ជួបបញ្ហាក្នុងការរៀនសូត្រ៖ មនុស្សដែលគេងបានតិចតួច គឺពិតជាទទួលឥទ្ធិពលអាក្រក់ខ្លាំងណាស់ សម្រាប់សុខភាពខួរក្បាល ជាពិសេសខ្សោយការចងចាំ ជាហេតុនាំឲ្យការរៀនសូត្ររបស់ពួកគេមិនល្អឡើយ។ ដូច្នេះហើយ អ្នកជំនាញបានណែនាំឲ្យចូលគេងឲ្យបានទៀងទាត់។
៣) មានអារម្មណ៍មួម៉ៅ៖ ក្រុមអ្នកស្រាវជ្រាវជាច្រើនបានរកឃើញថា ការទទួលដំណេកតិចពេកនាំឲ្យមានអារម្មណ៍មួម៉ៅ និង ឆេវឆាវខ្លាំង នៅពេលជួបរឿងអ្វីដែលខុសពីចិត្ត សូម្បីបន្តិចបន្តួចក៏ដោយ។
៤) ឡើងទម្ងន់៖ អ្នកដែលគេងមិនបានគ្រប់គ្រាន់ ត្រូវបានគេស្រាវជ្រាវឃើញថា នឹងមានទំនោរបរិភោគអាហារច្រើន ជាពិសេសអាហារសម្រន់តែម្តង ជាហេតុធ្វើឲ្យពួកគេឡើងទម្ងន់ខុសពីធម្មតា។
ដោយ៖ រតនា វិចិត្រ
ប្រភព៖ www.lifehack.org















