Sony ចេញឧបករណ៍ស្ដាប់តន្ត្រីថ្មី NW-ZX300 Walkman ក្នុងព្រឹត្តិការណ៍ IFA តម្លៃ $៧០០ តើពិសេសយ៉ាងណាទៅ?
ក្រុមហ៊ុន Sony បានប្រកាសចេញឧបករណ៍ស្ដាប់តន្ត្រីស៊េរី Walkman ជំនាន់ចុងក្រោយ ម៉ូដែល Sony NW-ZX300 Walkman។ NW-ZX300 Walkman បានភ្ជាប់ជាមួយមេម៉ូរីទំហំ 64GB និងអាចបន្ថែមកាតមេម៉ូរីដល់ 128GB។
ឧបករណ៍ស្ដាប់តន្ត្រីថ្មីនេះ មានអេក្រង់ទំហំ ៣,១អ៊ីញកម្រិត 800x480px និងគាំទ្រប្រព័ន្ធ High Resolution Audio គឺឮច្បាស់ល្អ។ ZX300 ផ្ដល់សំឡេង High Resolution Audio ជាមួយ S-Master HX digital amplifier។ អ្នកនឹងរីករាយជាមួយការស្ដាប់តន្ត្រីជាមួយល្បឿន 11.2MHz DSD native playback និង 384kHz/32bit PCM playback។