កាលបរិច្ឆេទ iPhone 8 ត្រូវសម្ពោធផ្លូវការគឺនៅថ្ងៃ១២ កញ្ញា ពេលនេះត្រូវ Apple បើកចំហរហើយ !
ក្រុមហ៊ុន Apple ថ្មីៗនេះ បានចេញសេចក្ដីអញ្ជើញសាធារណជនចូលរួមព្រឹត្តិការណ៍ដ៏ធំខាងមុខ គឺនៅថ្ងៃទី១២ កញ្ញា ដែលត្រូវគេរំពឹងថា នឹងបានឃើញវត្តមានកំពូលទូរស័ព្ទជំនាន់ថ្មី iPhone 8 និងចេញដំណាលគ្នាជាមួយនាឡិកា Apple Watch, Apple TV និងសូហ្វ៊ែរ iOS ជំនាន់ថ្មីតែម្ដង។
ក្រៅពីផលិតផលខាងលើ Apple នៅត្រូវគេរំពឹងទៀតថា អាចនឹងដាក់ចេញប្រព័ន្ធសូហ្វ៊ែរឱ្យប្រើបានផ្លូវការ គឺទាំង iOS 11 និង High Sierra។ សេចក្ដីអញ្ជើញនៅថ្ងៃ១២ កញ្ញាខាងមុខ មិនបានបញ្ជាក់ឱ្យច្រើនឡើង ក្រៅតែពីភ្ជាប់ឃ្លាថា “Let's meet at our place” ហើយនេះ ជាប្រព្រឹត្តិការដំបូងដែល នឹងត្រូវក្រុមហ៊ុនជ្រើសរើសយកសាល Steve Jobs Theater ក្នុងការប្រារព្ធពិធី ដែលមានទីតាំងស្ថិតក្នុងបរិវេណស្នាក់ការថ្មី Apple Park ក្នុងទីក្រុង Cupertino៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ theverge
