Smart Vision EQ ForTwo នឹងជារថយន្តអគ្គិសនី ហើយអាចបើកបរស្វ័យប្រវត្តិទំនើបអស្ចារ្យនាពេលអនាគត
ក្រុមហ៊ុន Daimler AG ថ្មីៗនេះបានបង្ហាញគំរូកូនរថយន្តអគ្គិសនីថ្មីសន្លាង ដែលមានរូបរាងឌីហ្សាញស្អាតប្លែកភ្នែក ជាមួយមហិច្ឆតា ត្រៀមនឹងបំពាក់បច្ចេកវិទ្យាទំនើបបើកបរដោយស្វ័យប្រវត្តិថែមទៀត។ គំរូរថយន្តថ្មីរបស់ក្រុមហ៊ុន អាល្លឺម៉ង់នេះត្រូវបានហៅឈ្មោះថា Smart Vision EQ ForTwo ដែលនឹងត្រូវនាំយកទៅតាំងបង្ហាញក្នុងពិព័រណ៍ Frankfurt Motor ខែក្រោយ។