អ្នកប្រាជ្ញចិន លោក Lao Tzu៖ «បង្រៀនមនុស្សឲ្យចេះស្ទូចត្រី ជាជាងការឲ្យត្រី»
«ការឲ្យត្រីទៅមនុស្ស គេអាចរស់នៅបានមួយថ្ងៃ តែបើបង្រៀនមនុស្សឲ្យចេះស្ទូចត្រី គេអាចរស់នៅបានមួយជីវិត»។ នេះជាពាក្យមួយឃ្លាដែលពោលដោយអ្នកប្រាជ្ញទស្សនៈវិទូជនជាតិចិន គឺលោក Lao Tzu ។
សុភាសិតមួយនេះ មានន័យថា ប្រសិនជាយើងចង់ជួយនរណាម្នាក់ យើងគួរតែបង្រៀនពួកគេឬផ្ដល់ជំនាញដល់ពួកគេ ព្រោះវាមានសារប្រយោជន៍បានយូរអង្វែងជាជាងការជួយដោយផ្ដល់ឲ្យនូវអ្វីដែលពួកគេចង់បាន។ បន្ថែមពីលើនេះទៅទៀត ប្រសិនជាយើងផ្តល់នូវអាហារដែលពួកគាត់ចង់បាន មួយម៉ោងក្រោយពួកគាត់នឹងឃ្លានម្ដងទៀត តែប្រសិនជាអ្នកបង្រៀនពួកគាត់ឲ្យចេះរកអាហារ នោះពួកគាត់អាចនឹងផ្គត់ផ្គង់ខ្លួនឯងពេញមួយជីវិត។ វាពិតជាមានតម្លៃក្នុងការបង្រៀននរណាម្នាក់ឲ្យចេះធ្វើអ្វីមួយជាជាងអ្នកទៅធ្វើឲ្យពួកគេ៕
ដោយ៖ អឹុង មុយយូ