មហាសេដ្ឋីបច្ចេកវិទ្យាលំដាប់ពិភពលោក ៧រូបសុទ្ធតែមានចំណុចមួយដែលដូចគ្នា!
នៅលើពិភពលោកនេះ មហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនៗ គឺសុទ្ធតែមហាសេដ្ឋីដែលបើកជំនួញផ្នែកបច្ចេកវិទ្យា។ ជាមួយគ្នានោះ ពួកគេបានខិតខំយ៉ាងខ្លាំងទម្រាំបានជោគជ័យ ដូចបច្ចុប្បន្ននេះ។ ចំណុចមួយដែលគួរឲ្យកត់សម្គាល់នោះ គឺពួកគេមានលក្ខណៈដូចគ្នាមួយ គឺសម្រេចចិត្តបោះបង់ការសិក្សានៅមហាវិទ្យាល័យ ហើយងាកមកបើកជំនួញ។
១)លោក Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Facebook
ក្នុងពេលដែលកំពុងសិក្សានៅសាកលវិទ្យាល័យHarvard (Harvard University) ក៏គិតចង់បើករកស៊ីដោយខ្លួនឯង ដោយលែងចង់រៀនទៀតហើយ។ ដូច្នេះហើយ លោកក៏បានស្រេចចិត្តបោះបង់ចោលការសិក្សា ហើយក៏សហការជាមួយមិត្តភក្ដិមួយចំនួនទៀត បង្កើតបណ្ដាញសង្គមមួយដែលមានឈ្មោះថា Facebook ដែលមកទល់នឹងពេលនេះទទួលបានការគាំទ្រយ៉ាងខ្លាំង។ បច្ចុប្បន្នលោក មានទ្រព្យសម្បត្តិសរុបប្រមាណ៣៥,៧ ពានលានដុល្លារអាមេរិក។
ប្រភព៖ www.taxjusticeblog.org[/caption]
២) លោក Steve Jobs អតីតស្ថាបនិករបស់ក្រុមហ៊ុនApple៖
Steve Jobs បោះបង់ការសិក្សានៅមហាវិទ្យាល័យ Reed (Reed College) ហើយសម្រេចចិត្តបើកក្រុមហ៊ុនមួយ ឈ្មោះថា Apple ជាមួយនឹងដៃគូមួយចំនួនទៀត។ ថ្វីបើរៀនមិនចប់ក្តី ប៉ុន្តែការប្រថុយដើរចូលក្នុងវិស័យជំនួញនេះ បានធ្វើឲ្យលោកក្លាយជាបុគ្គលដ៏ជោគជ័យមួយរូប ដែលពិភពលោកទទួលស្គាល់តាមរយៈផលិតផលរបស់ក្រុមហ៊ុន Apple។
ប្រភព៖ www.biography.com[/caption]
៣) លោក Michael Dell ស្ថាបនិកក្រុមហ៊ុន Dell
រឿងរ៉ាវរបស់លោក Michael Dell ក៏មិនខុសពីអ្នកទាំងពីរខាងលើដែរ។ ចាប់ពីអាយុ ១៤ ឆ្នាំ លោកដឹងច្បាស់ថា ខ្លួនមានជំនាញផ្នែកជួសជុលកុំព្យូទ័រ ហើយពិតជាចូលចិត្តខ្លាំងណាស់។ លោកបានសម្រេចបោះបង់ការសិក្សានៅសកលវិទ្យា Texas ( University of Texas) ហើយផ្តើមមុខជំនួញផ្នែកកុំព្យូទ័ររហូតអាចបើកក្រុមហ៊ុន Dellដ៏ធំនៅពេលបច្ចុប្បន្ននេះ។ លោក មានទ្រព្យសម្បត្តិសរុប១៩,៥ពាន់លានដុល្លារអាមេរិក។
ប្រភព៖ makingittv.com[/caption]
៤) នាង Elizabeth Holmes ស្ថាបនិកក្រុមហ៊ុន Theranos៖
Elizabeth Holmes បានចូលសិក្សានៅសកលវិទ្យាល័យ Stanford (Stanford University) ដោយសិក្សាផ្នែកគីមីវិទ្យា។ ប៉ុន្តែនាងក៏បានសម្រេចចិត្តបោះបង់ការសិក្សាបានត្រឹមឆ្នាំ ទី ២ ហើយបានទៅបើកក្រុមហ៊ុន Theranos ដែលជំនាញផ្នែកបច្ចេកវិទ្យាសុខភាព ជាពិសេសការធ្វើតេស្តឈាម។ បច្ចុប្បន្ននាងជោគជ័យយ៉ាងខ្លាំង ហើយមានទ្រព្យសម្បត្តិប្រមាណ៤,៥ពាន់លានដុល្លារអាមេរិក។
ប្រភព៖ fortune.com[/caption]
៥) លោក Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft
លោកបានសម្រេចចិត្តបោះបង់ចោលការសិក្សាសាកលវិទ្យាល័យHarvard (Harvard University) ដោយងាកទៅបើកជំនួញដោយខ្លួនឯង ដោយបើកក្រុមហ៊ុនមួយឈ្មោះថា Microsoft។ បច្ចុប្បន្ន ក្រុមហ៊ុន Microsoftពិតជាមានភាពល្បីល្បាញយ៉ាងខ្លាំងក្នុងលោក ហើយ Bill Gatesមានទ្រព្យសម្បត្តិសរុប៧៩,៥ពាន់លានដុល្លារអាមេរិក។
ប្រភព៖ www.google.com.kh[/caption]
៦) លោក Evan Williams សហស្ថាបនិកក្រុមហ៊ុន Twitter៖ លោក Evan Williams ក៏សម្រេចចិត្តបោះបង់ការសិក្សានៅសាកលវិទ្យាល័យ Nebraska-Lincoln (University of Nebraska-Lincoln) ហើយសម្រេចចិត្តធ្វើជំនួញដោយបើកក្រុមហ៊ុនTwitter។ បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រមាណ១,៧ ពាន់លានដុល្លារអាមេរិក។
ប្រភព៖ www.fastcompany.com[/caption
៧) លោក Jack Dorsey សហស្ថាបនិកក្រុមហ៊ុន Twitter
Jack Dorsey ចូលសិក្សានៅសកលវិទ្យាMissouri ( Missouri University of Science and Technology) ហើយក៏ផ្លាស់ទៅសិក្សានៅសាកលវិទ្យាល័យ New York ( New York University) តែក៏សម្រេចចិត្តបោះបង់ការសិក្សាដោយសម្រេចចិត្តបើកក្រុមហ៊ុនTwitter រហូតទទួលបានជោគជ័យនៅពេលបច្ចុប្បន្ននេះ។ បច្ចុប្បន្ននេះ លោកមានទ្រព្យសម្បត្តិសរុបប្រមាណ ២,៣ពាន់លានដុល្លារអាមេរិក។
ប្រភព៖ www.usatoday.com[/caption
ដោយ៖ រតនា វិចិត្រ