ធ្លាយចេញតម្លៃ iPhone 8 មុនប្រកាសផ្លូវការ មួយគ្រឿងចាប់ពី ៩៩៩ដុល្លារ
iPhone ថ្មីដែលត្រូវរំពឹងថា នឹងមានការឌីហ្សាញថ្មីខុសប្លែកជំនាន់មុនៗ បើតាមសេចក្ដីរាយការណ៍ម្សិលមិញនេះ ថានឹងត្រូវក្រុមហ៊ុន Apple ប្រកាសផ្លូវការនៅថ្ងៃ១២ កញ្ញាក្រោយនេះ។ ចំណែកសេចក្ដីរាយការណ៍ថ្ងៃនេះ ឱ្យដឹងដោយគេហទំព័រ New York Times លើកឡើងថា iPhone ថ្មីដែលនឹងរចនា ភ្ជាប់គែមអេក្រង់ស្ដើងស្អាតទាន់សម័យ នឹងមានលក់ក្នុងតម្លៃចាប់ពី ៩៩៩ដុល្លារ គឺថ្លៃជាងម៉ូដែលលក្ខណៈ សម្បត្តិដំបូង (standard iPhone) សព្វថ្ងៃ ប្រហែល ៣៥០ដុល្លារឯណោះ។