រឿងរ៉ាវទាំង៤យ៉ាងដែលសហគ្រិនទាំងឡាយគិតផ្សេងៗគ្នា
តាមពិតទៅ សហគ្រិនជោគជ័យទាំងអស់គឺមិនមែនគិតដូចគ្នា ទើបទទួលបានការជោគជ័យកើតនោះទេ។ មានផ្លូវច្រើនណាស់ដែលអាចនាំពួកគេទៅរកភាពជោគជ័យ។ ហើយពេលខ្លះ ទោះបុគ្គលម្នាក់ជោគជ័យពិតមែន តែក៏មិនប្រាកដថាបុគ្គលម្នាក់ទៀតអាចធ្វើជោគជ័យបានដូចគេនោះដែរ។ ហេតុនេះហើយ អ្នកគួរតែដឹងសិនថាតើក្នុងនាមជាសហគ្រិន តើពួកគេមានការគិតខុសគ្នាដូចម្ដេចខ្លះ?
១) ការប្រកួតប្រជែងគឺជាឱកាស៖ ការប្រកួតប្រជែង មិនថានឹងខ្លួនឯងឬអ្នកដទៃ គឺវាមិនមែនងាយស្រួលឡើយ។ ដោយសារតែវាពិបាកបែបនេះ ទើបមានអ្នកខ្លះបោះបង់វាចោលពាក់កណ្ដាលផ្លូវទាំងខ្លួនឯងមិនទាន់ជោគជ័យផងនោះ។ ហេតុនេះទើបក្នុងនាមជាសហគ្រិនពូកែម្នាក់ អ្នកត្រូវសម្លឹងឃើញការប្រកួតប្រជែងគឺជាឱកាសសម្រាប់អ្នកវិញទើបល្អ។
២) អ្វីក៏ដោយគឺត្រូវការការខំប្រឹង៖ ក្នុងនាមជាសហគ្រិន អ្នកមិនមែនធ្វើការតែមួយមុខទេ។ ការងារទាំងអស់ដែលពាក់ព័ន្ធនឹងក្រុមហ៊ុន គឺអ្នកត្រូវតែក្ដោបក្ដាប់និងខ្វល់ខ្វាយទាំងអស់។ ហេតុនេះហើយ អ្នកគួរតែលះបង់កិច្ចខំប្រឹងប្រែងនេះឲ្យជាងគេជាងឯងទើបបាន។
៣) រៀនពីកំហុសខ្លួន៖ ការរៀនពីកំហុស គឺជាការស្គាល់ខ្លួនឯង។ អ្នកខ្លះគឺមិនដែលស្គាល់ពីកំហុសខ្លួនឯងនោះទេ តែបែរជាថា យល់ពីខ្លួនឯងហើយទៅវិញ។ កំហុសក៏ជាចំណែករបស់ខ្លួនឯង បើអ្នកស្គាល់កំហុសហើយរៀនកែប្រែវា កុំឲ្យកើតមានឡើងម្ដងទៀត គឺជារឿងប្រសើរណាស់ សម្រាប់ជីវិតជាសហគ្រិន។
៤) គោរពវិន័យជាចាំបាច់៖ មិនថាទៅណាមកណាទេ វិន័យគឺត្រូវតែមានជាប់ខ្លួនជានិច្ច។ ដូចជាសហគ្រិននេះផងដែរ អ្នកគួរតែប្រកាន់វិន័យឲ្យបានខ្ជាប់ខ្ជួន មិនថាធ្វើការជាមួយអ្នកដទៃ ជាមួយភ្ញៀវ ឬដៃគូនោះទេ។ ការគោរពវិន័យក៏ជាកាតព្វកិច្ចចាំបាច់ដែរ សម្រាប់មនុស្សម្នាក់ៗដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ entrepreneur