ក្រៅពី Note 8 Samsung ក៏នៅមានខ្សែដៃទំនើបស៊េរីថ្មីបង្ហាញសាធារណជនផងដែរ គឺ Gear Fit2 Pro តម្លៃចាប់ពី $១៩៩
ព្រឹត្តិការណ៍ Samsung Unpacked នៅក្រុងញូវយ៉កទើបបានបញ្ចេញទៅកាលពីយប់មិញ ដោយបាននាំមកនូវវត្តមានកំពូលទូរស័ព្ទប្រើប៊ិចយ៉ាងទំនើប Galaxy Note 8។ វាជាផេប្លេតត្រកូល Note ជំនាន់ក្រោយបន្ទាប់ពី Note 7 ដែលត្រូវបានក្រុមហ៊ុនសម្រិតសម្រាំង ជាពិសេស ទាំងរចនាបថឌីហ្សាញគែមអេក្រង់ស្ដើង កាមេរ៉ាភ្លោះលើកដំបូង បច្ចេកវិទ្យាសាកថ្ម Wireless Charging និងមិនចូលទឹក ក៏ដូចជាមុខងារផ្សេងៗទៀត។ ក្រៅពី Note 8 ក្រុមហ៊ុនក៏នៅមានខ្សែដៃ Gear Fit ជំនាន់ថ្មីផងដែរ ម៉ូដែល Gear Fit 2 Pro។