Note 8 ម៉ូដែល 256GB ត្រូវបានអះអាងយ៉ាងច្បាស់ ក្នុងក្រដាសប្រូមូសិនរបស់ Samsung មុនប្រកាសផ្លូវការម៉ោង ១០យប់នេះ
យើងបានឮពាក្យចចាមអារ៉ាមខុសៗគ្នាអំពី Galaxy Note 8 ជាច្រើនកន្លងមក។ ហើយមានចចាមអារ៉ាមមួយបានលើកឡើងថា ស្មាតហ្វូនកូនកាត់ថេប្លេតថ្មីនេះ នឹងមានអង្គចងចាំ ៣ជម្រើសគឺ 64GB, 128GB និង 256GB។ ហើយឥឡូវនេះ ម៉ូដែល 256GB ហាក់ត្រូវបានអះអាងចេញ នៅលើក្រដាសផ្សព្វផ្សាយផលិតផល Samsung ជាភាសាកូរ៉េ (រូបខាងក្រោម)។