លោក Steve Jobs៖« ផ្លូវតែមួយគត់ដើម្បីធ្វើការឲ្យល្អ និង មានសមិទ្ធផលគឺ មានតែស្រឡាញ់អ្វីដែលអ្នកធ្វើប៉ុណ្ណោះ »
«ផ្លូវតែមួយគត់ដើម្បីធ្វើការឲ្យល្អ គឺមានតែស្រឡាញ់អ្វីដែលអ្នកធ្វើប៉ុណ្ណោះ» គឺជាសម្ដីដ៏មានន័យបំផុតរបស់លោក ស្ទីហ្វ ចប ដែលត្រូវបានគេស្គាល់ថា ជាស្ថាបនិកក្រុមហ៊ុន Apple ដ៏ធំល្បីល្បាញនៅឯសហរដ្ឋអាមេរិក។
ក្នុងន័យនេះផងដែរ លោកចង់អប់រំទូន្មាន មនុស្សគ្រប់រូប ឲ្យធ្វើការងារណាដែលខ្លួនស្រឡាញ់ ដែលពេលនោះហើយ ពួកគេនឹងមានសមត្ថភាពដោយឯកឯង ក្នុងការបំពេញការងារឲ្យបានល្អតាមការចង់បាន។ តែបើអ្នកគ្រាន់តែធ្វើការដើម្បីបានលុយ ហើយធ្វើការណាដែលអ្នកមិនបានស្រឡាញ់ពេញចិត្ត ឬដោយបង្ខិតបង្ខំវិញ ទោះបីអ្នកពូកែយ៉ាងណាក្ដី ក៏នៅតែមិនឃើញសមត្ថភាពធ្វើការដ៏ល្អរបស់អ្នកដដែលហ្នឹង។ ដូចនេះហើយ ចូរធ្វើអ្វីដែលអ្នកស្រឡាញ់ ទើបសមិទ្ធផលចេញមក វាល្អប្រសើរ៕
រក្សាសិទ្ធិដោយ : Bizkhmer
រៀបចំយុទ្ធសាស្រ្តការលក់កើនឡើង និង អាជីវកម្មលោកអ្នកជោគជ័យ សូមទាក់ទង: Bizkhmer Digital Media
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ០១២ ៦៦៦ ១០៤
រៀបរៀងដោយ៖ ព្រំ សុវណ្ណកណ្ណិកា