Galaxy Note 8 ​នឹង​មាន​ដាក់​ឱ្យ​កុម្ម៉ង់​​ចាប់ពី​ថ្ងៃ២៤ ​សីហា​នេះ គឺ​ក្រោយ​ប្រកាស​បាន​មួយ​ថ្ងៃ​​នៅ​ថ្ងៃ​២៣ សីហា (ខាង​ស្អែក)​



ក្រុមហ៊ុន Samsung ​ត្រៀម​រៀបចំ​សន្និសីទ​មួយ សម្រាប់​ការ​ប្រកាស​ចេញ​ស្មាតហ្វូន​ថ្មី​របស់​ខ្លួន គឺ Galaxy Note 8 នៅ​ថ្ងៃ​ទី២៣ សីហា​នេះ។ ហើយ​សេចក្ដី​រាយការណ៍​ពី​គណនី Evan Blass បាន​អះអាង​ឱ្យ​ដឹង​ថា ស្មាតហ្វូន​កូន​កាត់​ថេប្លេត​ថ្មី​របស់​ក្រុមហ៊ុន​កូរ៉េ​នេះ នឹង​មាន​ដាក់​ឱ្យ​បញ្ជា​ទិញ​ចាប់ពី​ថ្ងៃ​២៤ សីហា គឺ​នៅ​ក្រោយ​ប្រកាស​ចេញ​បាន​មួយ​ថ្ងៃ។

​ដូច្នេះ ប្រសិន​នេះ​ជា​ព័ត៌មាន​ពិត ក្រុមហ៊ុន Samsung នឹង​ចាប់ផ្ដើម​ទទួល​ការ​កក់​ទុក​នូវ​ផេប្លេត​ថ្មី​របស់​ខ្លួន ចាប់ពី​ថ្ងៃ២៤ សីហា ហើយ​នឹង​មាន​លក់​លើ​ទីផ្សារ​ចាប់ពី​ថ្ងៃ១៥ កញ្ញា។ Galaxy Note 8 ​នឹង​បង្ហាញ​ខ្លួន​អម​ដោយ​លក្ខណៈ​សម្បត្តិ​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​ចំនួន។ អេក្រង់ Note 8 នឹង​មាន​ទំហំ ៦,៣អ៊ីញ​កម្រិត Quad HD+ (2960x1440)px ប្រើ​ឈីប Qualcomm Snapdragon 835 ​(សម្រាប់​ទីផ្សារ​មួយ​ចំនួន) និង​ឈីប Exynos 8995 ​លើ​ទីផ្សារ​ផ្សេង​ទៀត។ ​លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត ដែល​រំពឹង​មាន​នៅ​លើ Note 8  ៖ ​មាន RAM 6GB អង្គ​ចងចាំ​ទំហំ​ចាប់ពី 64GB, 128GB និង​មាន​ជម្រើស​ដល់ 256GB។ ផេប្លេត​នេះ ក៏​នឹង​បំពាក់​ជាមួយ​កាមេរ៉ា​សមត្ថភាព​ខ្ពស់ ជា​កាមេរ៉ា​ភ្លោះ​នៅ​ខាង​ក្រោយ ដែល​មាន​ទំហំ 12MP sensors ទាំង​ពីរ​គ្រាប់ តែ​មួយ​ក្នុង​ចំណោម​នោះ នឹង​មាន telephoto lens ​ខណៈ​មួយ​ផ្សេង​ទៀត​គឺ wide angle lens៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ Evan BlassGSM Arena
X
5s