LG បង្កើតប្រវត្តិសាស្ត្រផលិតកុំព្យូទ័រយួរដៃ MacBook ភ្លោះថែមពណ៌ទឹកមាសដូចគ្នាទៀត!
MacBook ស៊េរីថ្មីរបស់ Apple គឺមានរាងស្លីម ស្ដើង ស្រាល ពិសេសគឺត្រូវបានក្រុមហ៊ុនបន្ថែមពណ៌មាសលើរូបរាងខាងក្រៅ រឹតតែទាក់ទាញ។ ក៏ប៉ុន្តែកុំព្យូទ័រស្ដើងរបស់ Apple នេះប្រហែលមិនអាចបំពេញតម្រូវចិត្តរបស់មនុស្សគ្រប់រូបនោះទេ។ ប្រសិនបើលោកអ្នកចង់បានអេក្រង់ធំជាងនេះ ប៉ុន្តែ នៅតែចង់បានការរចនាស្អាតបែបនេះដដែល នោះលោកអ្នកសាកក្រឡេកមកមើលកុំព្យូទ័រយួរដៃរបស់ LG នេះទៅមើល។
https://youtu.be/jkHL9JBHh20
កុំព្យូទ័រថ្មីរបស់ក្រុមហ៊ុនកូរ៉េនេះ មានឈ្មោះ Gram 15 បានភ្ជាប់មកជាមួយអេក្រង់ ១៥អ៊ីញ មានកម្រាស់ស្ដើងត្រឹមតែ ០,៦អ៊ីញ ឬប្រហែល ១៥មិល្លីម៉ែត្រ និងមានទម្ងន់ ២,១៦ផោន ឬប្រហែល ០,៩៧គីឡូក្រាម។ ទម្ងន់នេះស្រាលគ្រប់គ្រាន់សម្រាប់ LG ហ៊ានអះអាងថា Gram 15 គឺជា Laptop ស្ដើងបំផុត។ មិនត្រឹមតែការរចនារូបរាងស្រដៀង MacBook ថ្មីនោះទេ Gram 15 ថែមទាំងមានពណ៌មាសផងដែរ។