អ្នកស្រី Angela Merkel ៖«បើចង់នឹងមានផ្លូវ បើមិនចង់នឹងមានលេស»
«បើចង់នឹងមានផ្លូវ បើមិនចង់នឹងមានលេស» នេះជាពាក្យសម្ដីដ៏មានតម្លៃរបស់អ្នកស្រី Angela Merkel ដែលត្រូវបានមនុស្សជាច្រើនយកមកប្រើប្រាស់ក្នុងជីវិត។ ពំនោលនេះមានន័យថាប្រសិនជាអ្នកមានការតាំងចិត្តគ្រប់គ្រាន់ អ្នកនឹងរកផ្លូវដើម្បីសម្រេចនូវអ្វីដែលអ្នកចង់បានបើទោះបីជាវាពិបាកយ៉ាងណាក៏ដោយ។ ពិតប្រាកដណាស់ មនុស្សជាច្រើនចង់សម្រេចក្តីប្រាថ្នាក្នុងឆាកជីវិត។ ប៉ុន្តែ រាល់ពេលដែលយើងមិនអាចសម្រេចបាន យើងច្រើនតែបន្ទោសទៅលើវាសនាដោយមិនបន្ទោសលើខ្លួនឯងដោយសារតែយើងខ្វះការតាំងចិត្តឡើយ។ ចូរចងចាំថាបើគ្មានការតាំងចិត្តទេ អ្នកនឹងមិនជោគជ័យឡើយព្រោះអ្នកមិនអាចប្រឈមមុខនឹងបញ្ហាលំបាកៗក្នុងជីវិតបាន។ ដូច្នេះហើយ ការតាំងចិត្តនិងការចង់សម្រេចនេះហើយដែលជំរុញឲ្យយើងទៅមុខ។ បើយើងចង់កាន់តែខ្លាំង ឱកាសជោគជ័យក៏កាន់តែច្រើនផងដែរ៕
ដោយ៖ អុឹង មុយយូ