អ្នកសារព័ត៌មាន​អាមេរិក​លោក​ស្រី Lisa Ling៖ «ការអប់រំ​ល្អ​ជាង​គេ​ដែល​ខ្ញុំ​បាន​ទទួល​គឺ​បាន​​មក​ពី​​ការធ្វើដំណើរ​»​



​​« ការអប់រំ​ល្អ​ជាង​គេ​ដែល​ខ្ញុំ​បាន​ទទួល​គឺ​បាន​​មក​ពី​​ការធ្វើដំណើរ​» គឺ​ជា​សម្ដី​របស់​លោក​ស្រី Lisa Ling ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នកសារព័ត៌មាន​ ម្ចាស់​​កម្មវិធី ទូរទស្សន៍ CNN និង​ជា​អ្នក​និពន្ធ​សញ្ជាតិ​អាមេរិក​ដ៏​ល្បី​មួយ​រូប។ លោក​ស្រី​បាន​លើក​ឡើង​នូវ​មតិ​មួយ​នេះ ដោយ​ផ្ដោត​សំខាន់​លើ​​ការ​អប់រំ​ដែល​លោក​ស្រី​បាន​ទទួល​​ពី​ការ​ដើរ​កម្សាន្ត​គ្រប់​ទីកន្លែង​។ ជា​ការ​ពិត​ណាស់ បើ​អ្នក​ចង់​ទទួល​ចំណេះដឹង​ពី​អ្វី​មួយ​ អ្នក​ចំណាយ​លើ​ការ​អាន​សៀវភៅ ឬ​ស្រាវជ្រាវ​តាម​អ៊ីនធឺណិត​ក៏​បាន។ ​ ប៉ុន្តែ​វា​មិន​អាច​​ឲ្យ​អ្នកចាំ​​ព័ត៌មាន​បាន​១០០ភាគរយ​ទេ​។ តែ​បើ​អ្នក​ធ្វើ​ដំណើរ​ច្រើន​វិញ អ្នក​​បាន​ស្គាល់​ពី​ធាតុ​ពិត​នៅទី​នោះ ស្គាល់​ពី​វប្បធម៌អរូបី ប្រពៃណី សាសនា របៀបរស់នៅ និង​អ្វីៗប្លែកៗជា​ច្រើន​។ ដូចនេះ​ អ្នក​គួរ​តែ​​ធ្វើ​ដំណើរ​ឲ្យ​បាន​ច្រើន​ ដើម្បី​ទទួល​យក​ការ​អប់រំ និង​ចំណេះដឹង​ថ្មីៗ​បន្ថែម​ទៀត​៕

​​​​​ប្រែសម្រួល៖ ព្រំ សុវណ្ណកណិ្ណកា ប្រភព៖ brainyquote

X
5s