​ត្រូវ​សួរ​ខ្លួន​ឯង​៣​សំនួរ​នេះ​សិន ​ដើម្បី​ជោគជ័យ​​ទាំង​ក្នុង​ពេល​​ និង ​ក្រោយ​​ពេល​សម្ភាសន៍​ការងារ​ !​​​



សិស្ស​និស្សិត​ភាគច្រើន ​ពិត​ជា​ចង់​បាន​ឱកាស​ការងារ ​ដើម្បី​អាច​សន្សំ​បទពិសោធន៍ ​និង ​ប្រាក់​ខ្លះៗ​សម្រាប់​ចំណាយ​ប្រចាំ​ថ្ងៃ​។ ​ដូច្នេះ​ហើយ ​នៅ​ពេល​​ ​​ត្រូវ​តែ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​បំផុត​ ​ដើម្បី​ឆក់​យក​ឱកាស​ដែល​ល្អៗ​។

​ខាងក្រោម​នេះ ជា​សំនួរ​៣​សំខាន់ៗ ​ដែល​អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​៖​

​​​​​​​១) តើ​​​វា​ជា​ការងារ​ដែល​​​អ្នក​​ពេញ​ចិត្ត​ឬទេ?៖ ​​មិន​មែន​ឲ្យ​តែ​ឃើញ​ដំណឹង​ការងារ​ ​អ្នក​ចេះ​តែ​ដាក់​ពាក្យ ​ហើយ​ក៏​ទៅ​សម្ភាសន៍​នោះ​ទេ ការ​ធ្វើ​បែបនេះ​ ​ជា​ការ​រៀបចំ​ផែនការ​មួយ​ខុស​សម្រាប់​ការងារ​ និង អាជីព​ក្នុង​ជីវិត​។ ​​ចំណុច​សំខាន់​បំផុត​ដែល​អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​នោះ ​​គឺ​ថា​តើ​វា​ជា​ប្រភេទ​ការងារ​ដែល​អ្នក​ពិត​ជា​ពេញ​ចិត្ត​ឬទេ ​ ​ព្រោះ​បើ​អ្នក​ពេញ​ចិត្ត​ ​នោះ​​អ្នក​ប្រាកដ​ជា​ ​​អាច​ត្រៀម​ខ្លួន​រួច​រាល់​ ​ដើម្បី​ចាប់​យក​ឱកាស​ការងារ​នេះ​។​

២) ទីតាំង​និង​វេលា​ក្នុង​ពេល​ណាត់​ជួប​សម្ភាសន៍?​៖ វា​ជា​ចំណុច​សំខាន់​មួយ ​ដែល​​អ្នក​ត្រូវ​តែ​ច្បាស់​បំផុត ​ដើម្បី​កុំ​ឲ្យ​ខក​ ​ក្នុង​ការ​ស្វែងរក​ទីតាំង ។ ​ដូច្នេះ​ហើយ​ ​សូម​កុំ​ស្ទាក់ស្ទើរ​ក្នុង​ការ​បញ្ជាក់​អំពី​ទីតាំង ​និង ពេលវេលា​ឲ្យ​ច្បាស់លាស់​បំផុត​ ​ទើប​ជា​ការ​ប្រសើរ​។

៣) ​យល់​ច្បាស់​អំពី​​​មុខតំណែង ​និង តួនាទី​?៖ ​​​បើ​ទោះបីជា​ ​វា​ជា​មុខ​តំណែង​ដែល​អ្នក​មិន​ដែល​ធ្វើ​ពី​មុន​មក​ក្តី ​អ្នក​ត្រូវ​តែ​យល់​ច្បាស់​អំពី​វា ​តាម​រយៈ​ការ​អាន ចំណុច​សំខាន់ៗ​ក្នុង​​សេចក្តី​ប្រកាស​រក​បុគ្គលិក​នោះ ​​ដើម្បី​ប្រាកដ​ថា ​​អ្នក​នឹង​មិន​​គាំង​ក្នុង​ពេល​គេ​ជជីក​សួរ​ផ្សេងៗ​ក្នុង​ពេល​សម្ភាសន៍​។ ​ម្យ៉ាង​វិញ​ទៀត ​នៅ​ពេល​អ្នក​ដឹង​ច្បាស់​អំពី​ការងារ​នោះ ​អ្នក​អាច​ចាប់ផ្តើម​ធ្វើ​វា​យ៉ាង​មាន​ទំនុក​ចិត្ត​ ​ក្រោយ​ពេល​សម្ភាសន៍​ជាប់​៕​

 

​ដោយ​៖ ​អ៊ុន ​ភក្តី​

X
5s