ពណ៌មាសថ្មីនៅលើ iPhone 8 នឹងត្រូវហៅឈ្មោះពណ៌ “Blush Gold” ជំនួស Copper Gold តម្លៃចាប់ពី $១០០០
ពណ៌មាសថ្មី ដែលទើបមានសេចក្ដីរាយការណ៍ថ្មីនេះថា Copper Gold នោះ ប្រហែលត្រូវហៅឈ្មោះផ្សេងហើយ។ បើតាមរបាយការណ៍ថ្ងៃនេះ អះអាងថា ពណ៌មាសថ្មីនៅលើ iPhone 8 នឹងត្រូវហៅ “Blush Gold” ជំនួស Copper Gold។ នេះបើតាមការបង្ហោះនៅលើវែបសាយបណ្ដាញសង្គមចិន Weibo។ ប្រភពដដែលឱ្យដឹងទៀតថា ពណ៌មាស Blush Gold នឹងមាននៅលើ iPhone ស៊េរីថ្មីជាមួយជម្រើសអង្គចងចាំពីរទំហំប៉ុណ្ណោះគឺ 64GB និង 128GB។