អ្នកនិពន្ធដ៏ល្បីល្បាញលោក Jonathan Swift៖ «មនុស្សឆ្លាតគួរដាក់លុយក្នុងខួរក្បាល មិនមែនដាក់លុយក្នុងបេះដូងទេ»
«មនុស្សឆ្លាតគួរដាក់លុយក្នុងខួរក្បាល មិនមែនដាក់លុយក្នុងបេះដូងទេ» នេះគឺជាទស្សនៈរបស់អ្នកនិពន្ធដ៏ល្បីល្បាញមួយរូបសញ្ជាតិអៀរឡង់ លោក Jonathan Swift ។ ក្នុងន័យនេះ លោកចង់ប្រៀនប្រដៅមនុស្សទូទៅឲ្យស្គាល់ពីតម្លៃលុយ។ តែក្នុងនោះ អ្នកក៏មិនត្រូវយកលុយដាក់ក្នុងចិត្តច្រើនពេកដែរ។ មនុស្សឆ្លាតគួរមានគំនិតចេះរកលុយ ដូចនេះពួកគេអាចរកនឹកឃើញ ថាតើគួរប្រើយុទ្ធសាស្ត្រយ៉ាងណាដើម្បីរកឲ្យក្លាយជាអ្នកមាន។ តែបើបុគ្គលនោះ យកលុយដាក់ក្នុងបេះដូងហើយនោះ ពួកគេនឹងលែងមានចិត្តមេត្តាករុណាអ្វីទាំងអស់ ដោយសារតែពួកគេបានងប់ងុលស្រឡាញ់លុយជាធំបាត់ទៅហើយ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack