លោក​ស្រី ​Eleanor Roosevelt «​ រៀន​ធ្វើ​អ្វី​មួយ​ដែល​​អ្នក​​​ខ្លាចឲ្យ​បាន​រាល់​ថ្ងៃ»​



​«​ រៀន​ធ្វើ​អ្វី​មួយ​ដែល​​អ្នក​​​ខ្លាច​ ឲ្យ​បាន​រាល់​ថ្ងៃ» គឺ​​ជា​ប្រសាសន៍ របស់​លោកស្រី​Eleanor Roosevelt ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ភរិយា​ របស់​អតីត​ប្រធានាធិបតី​ដ៏​ល្បីល្បាញ​ប្រចាំ​ប្រវត្តិសាស្ត្រ​អាមេរិក​គឺ​លោក​ Franklin D. Roosevelt ។ លោក​ស្រី​គឺ​ជា​ស្ត្រី​ ដ៏​មាន​ឥទ្ធិពល​ម្នាក់​នៅ​លើ​​ឆាក​នយោបាយ​អាមេរិក ហើយ​លោក​ស្រី​ត្រូវ​បាន​​គេ​ប្រសិទ្ធិនាម​ថា​​ជា​« ស្រ្ដី​ដំបូង​គេ​ដែល​ជោគជ័យ​ផ្នែក​សិទ្ធិមនុស្ស​»។

លោក​ស្រី​បាន​បង្រៀន​ដល់​មនុស្ស​​គ្រប់​រូប​ថា អ្នក​ទាំង​អស់​គ្នា គួរ​តែ​ធ្វើអ្វី​ដែល​អ្នកតែង​តែ​ខ្លាច​ ឲ្យ​បាន​រាល់​ថ្ងៃ​​។ ការដែល​ជម្នះអ្វី​ដែល​អ្នក​​​ខ្លាច​ យូរៗទៅ​អ្នក​នឹង​ស៊ាំ​នឹង​វា ហើយ​ការ​ភ័យ​ខ្លាច​នោះ​នឹង​បាត់បង់​ដោយ​ឯកឯង​។ តែ​បើ​អ្នក​នៅតែ​រក្សា​ភាព​ភ័យ​ខ្លាច​ទុក​ វា​នឹង​ក្លាយ​ជា​ចំណុច​ខ្សោយ​របស់​អ្នក​ជាប់​អស់​មួយ​ជីវិត​៕

​​ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ pinterest

X
5s