ខែកញ្ញាក្រោយនេះ នឹងមាន iPhone ថ្មីដល់ទៅ ៣ម៉ូដែលត្រូវសម្ពោធដំណាលគ្នា រាប់ទាំង iPhone 8 បច្ចេកវិទ្យាស្កេនមុខបើកសោ !
អាចនិយាយបានថា ២០១៧ ជាសករាជស្មាតហ្វូនទំនើបៗ ត្រូវសម្ពោធបុកគ្នាជាច្រើនម៉ូដែល អមដោយរចនាបថទំនើបទាន់សម័យ គែមអេក្រង់ស្ដើងៗ។ បន្ទាប់ពី Galaxy S8 របស់ Samsung ត្រូវបានសម្ពោធ និងទទួលបានការពេញចិត្តខ្លាំងពីអតិថិជន ក៏មានបណ្ដាក្រុមហ៊ុនផ្សេងៗទៀតនាំគ្នាផលិតទម្រង់ស្មាតហ្វូនគែមអេក្រង់ស្ដើងមិនចាញ់គ្នាប៉ុន្មានទេ។