​iPhone 7 Plus ​នឹង​ត្រូវ Apple ​បង្កើន​ Memory ​ដល់ 256GB ហើយ​ភ្ជាប់ RAM 3GB​



​iPhone 7 ​ដែល​នឹង​ចេញ​នៅ​ឆ្នាំ​ថ្មី​នេះ កំពុង​ក្លាយ​ជា​ប្រធានបទ​ក្ដៅ ដែល​បណ្ដា​សារព័ត៌មាន​ទាំង​ជាតិ និង​អន្តរជាតិ​កំពុង​ឃ្លាំ​មើល​ពី​លក្ខណៈ សម្បត្តិ​ជុំវិញ​កំពូល​ស្មាតហ្វូន​នេះ។ ​ចំណែក​របាយការណ៍​ថ្មី​ចុងក្រោយ​នេះ ឱ្យ​ដឹង​ថា Apple ​នឹង​បង្កើន​ទំហំ​អង្គ​ចងចាំ​លើ​ទូរស័ព្ទ iPhone 7 ​ធំ​ជាង​មុន គឺ 256GB ដែល​មិន​ធ្លាប់​មាន​ពី​មុន។

គំរូ iPhone 7

ខណៈ​ដែល​ទូរស័ព្ទ iPhone ​ជំនាន់​ចុងក្រោយ​កំពុង​ចរាចរ​លើ​ទីផ្សារ (iPhone 6S/6S Plus) ​ទើប​ត្រូវ Apple ​បង្កើន​មេម៉ូរី​ដល់ 128GB នោះ ឥឡូវ​មាន​របាយការណ៍​ជុំវិញ iPhone 7 ​ថា នឹង​ត្រូវ​បង្កើន​អង្គ​ចងចាំ​ធំ​ជាង​មុន​ទៀត​គឺ​រហូត​ដល់ 258GB។ ​ទន្ទឹម​គ្នា​ដែរ iPhone 7 Plus ​មាន​ចចាមអារ៉ាម​ថា នឹង​ភ្ជាប់​កម្រិត​ថ្ម​ធំ​ជាង iPhone ​ជំនាន់​បច្ចុប្បន្ន ១២,៧% គឺ​នៅ 3100mAh។ ប្រសិន 7 Plus មាន​អង្គ​ចងចាំ​ដល់ 256GB ​មែន​នោះ Apple ​អាច​នឹង​ឈប់​ផលិត​ជម្រើស 16GB ​តទៅ​ទៀត​មិន​ខាន ពោល​គឺ​នឹង​មាន​ជម្រើស​រៀង​គ្នា​ពី 32GB/128GB/256GB។ យើង​ក៏​ធ្លាប់​ឮ​ចចាមអារ៉ាម​មក​ដែរ​ថា iPhone ​ថ្មី​នឹង​ភ្ជាប់ RAM 3GB ​ហើយ​មាន​បច្ចេកវិទ្យា​មិន​ចូល​ទឹក (Waterproof)។ ទូរស័ព្ទ iPhone ​ថ្មី​របស់ Apple ​នឹង​ត្រូវ​បំពាក់​អង្គ​ប្រតិបត្តិ A10 អាច​នឹង​បង្ហាញ​ខ្លួន​នៅ​ខែ​សីហា ឬ​កញ្ញា​ឆ្នាំ​នេះ ខណៈ​ដែល iPhone 7C ​ដែល​មាន​អេក្រង់ ៤អ៊ីញ​អាច​នឹង​ចេញ​នៅ​ខែ​មីនា ឬ​មេសា​ខាង​មុខ៕  
X
5s