Wayne Huizenga មហាសេដ្ឋីអាមេរិក៖ «មនុស្សមួយចំនួនតែងស្រមៃចង់ជោគជ័យ ឯមនុស្សមួយផ្នែកទៀតតែងងើបពីព្រឹកធ្វើឲ្យជោគជ័យកើតឡើងមែនទែន»
«មនុស្សមួយចំនួនតែងស្រមៃចង់ជោគជ័យ ឯមនុស្សមួយផ្នែកទៀតតែងងើបពីព្រឹកធ្វើឲ្យជោគជ័យកើតឡើងមែនទែន» គឺជាសម្ដីរបស់លោក Wayne Huizenga ដែលត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីអាមេរិក និងមានទំនួលខុសត្រូវចំពោះក្រុមហ៊ុនទាំង៦ នៅក្នុង New York Stock Exchange ។
លោកបានបង្រៀនមនុស្សគ្រប់គ្នាថា ការស្រមៃគឺវាជារឿងល្អសម្រាប់មនុស្សគ្រប់គ្នា។ តែបើស្រមៃហើយមិនអនុវត្តទេ វាគ្រាន់តែជាផ្សែងកាត់មុខអ្នកមួយភ្លែតប៉ុណ្ណោះ។
បើចង់ឲ្យជោគជ័យពិតមែន អ្នកមិនត្រូវចាំយូរឡើយ។ ក្រោកឡើងភ្លាម រួចចាប់ផ្ដើមធ្វើអ្វីគ្រប់យ៉ាង ដែលនាំអ្នកឲ្យជោគជ័យ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ brainyquote