​Intel ទើប​សម្រេចបាន​​អង្គ​ផ្ទុក​ទិន្នន័យ​ជំនាន់​ថ្មី SSD Ruler ​ទំហំ​ដល់ 1000TB សម្រាប់​ប្រើក្នុង​ Data Center​



​ក្រុមហ៊ុន Intel ​នៅ​សប្ដាហ៍​នេះ ទើប​បើក​ចំហ​ឱ្យ​ដឹង​អំពី​ដំណើរការ​អភិវឌ្ឍ​ថ្មី​ពាក់ព័ន្ធ​អង្គ​ផ្ទុក​ទិន្នន័យ​សម្រាប់​មជ្ឈមណ្ឌល​ទិន្នន័យ​ធំៗ Data Center ដោយ​ផលិត​ចេញ “Ruler” ក្នុង​សំណុំ​បែបបទ​ជា​អង្គ​ផ្ទុក​ទិន្នន័យ Solid State Drive (SSD) ដែល​អាច​ផ្ទុក​បាន​ដល់​ទំហំ 1PB (ភីតាប៊ៃ) ក្នុង 1U Server Rack។ (1PB = 1000TB) ក្រុមហ៊ុន Intel ថែមទាំង​បាន​ប្រកាស​នូវ​អង្គ​ផ្ទុក​ទិន្នន័យ​ថ្មី បច្ចេកវិទ្យា Intel Optane ​ជា dual port SSD និង Intel 3D NAND dula port SSD សម្រាប់​ mission-critical applications។ នេះ​ជា​អង្គ​ផ្ទុក​ទិន្នន័យ​ជំនាន់​ថ្មី Ruler ​ប្រភេទ SSDs និង​ dual port SSD ​ដែល​ជា​បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ នៃ​ការ​ច្នៃ​ប្រឌិត​ខ្ពស់ ក្នុង​ទម្រង់​រក្សា​ទុក​ទិន្នន័យ ងាយស្រួល និង​រហ័ស ក៏​បន្ថែម​បទពិសោធន៍​ខ្ពស់​ដល់​អ្នក​ប្រើប្រាស់៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ Intel
X
5s