មជ្ឈមណ្ឌល​​​​សេវាកម្ម​អាជីវកម្ម​​​ (BIC)​​ ​បង្កើត​​ឡើង​ដើម្បី​​​ជួយ​​ដល់​អាជីវកម្ម​ខ្នាត​តូច​ ​និង ​មធ្យម​ក្នុង​ប្រទេស​កម្ពុជា​​



មជ្ឈមណ្ឌល​​​​សេវាកម្ម​អាជីវកម្ម​​​ ឬ ​​Business Information Center ​​ (BIC)​​ ​ត្រូវ​បាន​សម្ពោធ​​​ជា​ផ្លូវ​ការ​ហើយ​​​​កន្លង​ទៅ​នេះ ​ដើម្បី​​ជា​​ប្រភព​​ព័ត៌មាន​ដ៏​សំខាន់​ សម្រាប់​អាជីវកម្ម​ខ្នាត​តូច​​​​ និង មធ្យម​ទាំង​អស់​​ក្នុង​ប្រទេស​កម្ពុជា​ ​​អាច​​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ និង ដើម្បី​ពង្រឹង​សក្ដានុពល​របស់​ខ្លួន​បាន​។

​​ ​​​​​​​​​​មជ្ឈមណ្ឌល​​​​សេវាកម្ម​អាជីវកម្ម​​​ ឬ ​​Business Information Center ​​ (BIC)​​ ​​​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​ការ​សហការ​​រវាង​ ​សមាគម​​សហគ្រិន​វ័យក្មេង​កម្ពុជា(YEAC) ​ជាមួយ​នឹង​សមាគម​​សហគ្រិន​ស្ត្រី​កម្ពុជា ​(CWEA) សភា​ពាណិជ្ជកម្ម​កម្ពុជា (CCC)​ និង ​MBI (Mekong Business Initiative)។ ​​លោក​ ​​ឧកញ៉ា​​​ សុខ ពិសិទ្ធ ​​ប្រធាន​សមាគម​​សហគ្រិន​វ័យក្មេង​កម្ពុជា(YEAC)​បាន​​លើក​ឡើង​ថា ​​«​ភាព​ខ្វះខាត​​​​​ព័ត៌មាន​ថ្មីៗ​​ និង​ គួរ​​ឲ្យ​ទុកចិត្ត​​​បាន​បណ្ដាល​​ឲ្យ​​ភាព​ខ្វះ​ចន្លោះ​ក្នុង​ការ​អនុលោម​តាម​ផ្លូវ​ច្បាប់​ និង ​បទបញ្ញត្តិ​ផ្សេងៗ​​ ​​​ហើយ​ក៏​បណ្ដាល​​​​ឲ្យ​​​ការ​បាក់ទឹកចិត្ត​ផង​ដែរ​»។ ​​​​​​​​​​​​​​​​លោក​ ឧកញ៉ា​បន្ថែម​ថា មជ្ឈមណ្ឌល​​​​សេវាកម្ម​អាជីវកម្ម​​​ ឬ ​​Business Information Center ​​ (BIC)​​​​​នឹង​ក្លាយ​ជា​​​ប្រភព​ដ៏​សំខាន់​​មួយ​ ដើម្បី​ជួយ​​​ឲ្យ​សហគ្រិន​ទាំង​អស់​​ក្នុង​ប្រទេស​កម្ពុជា អាច​​​​​បញ្ចេញ​សក្ដានុពល​ភាព​របស់​ពួកគេ​​អស់​ពី​លទ្ធភាព​​។ ​សូម​បញ្ជាក់​ថា ​មជ្ឈមណ្ឌល​​ដ៏​សំខាន់​មួយ​នេះ នឹង​​​​​​​​​ជួយ​​ដល់​សហគ្រិន​​ជាច្រើន​​ ​ក្នុង​នោះ​រួម​ទាំង​ ​​ព័ត៌មាន​ទាក់ទង​​នឹង​​ការ​បណ្ដុះបណ្ដាល​ ​ការ​ស្វែងរក​ដៃគូ​ ​​​​​​ដំណឹង​​ការងារ ​​​​​​​​ព្រឹត្តិការណ៍​ទាក់ទង​នឹង​​​អាជីវកម្ម​ខ្នាត​តូច​​ និង​មធ្យម​ ​និង ​ផ្សេងៗ​ទៀត​៕

X
5s