ស្ថាបនិក​Cam-paint លោក​សោម​ សម្បត្តិ៖ ​បើ​ចង់​​ឆក់​យក​​បេះ​ដូង​អតិថិជន​​​​​ឲ្យ​បាន​ ​ត្រូវ​ប្រើ​យុទ្ធសាស្ត្រ 3C នេះ​



«ចង់​​ឆក់​យក​បេះដូង​អតិថិជន​​ឲ្យ​​​ជាប់ ចូរ​ប្រើ​រូបមន្ត​​​ដ៏​មាន​ប្រសិទ្ធភាព3C​​​​»។ នេះជា​ការ​លើក​ឡើង​ដោយ​លោក​សោម​ សម្បត្តិ​ ដែល​ជា​ស្ថាបនិក​ថ្នាំ​លាប​ពណ៌​​Cam-paint  និង ជាវាគ្មិនដ៏មានវោហាសាស្រ្តម្នាក់ក្នុងប្រទេសកម្ពុជា។

រូប​មន្ត​ទី​១​គឺConvenience (ភាព​ងាយស្រួល)៖ ​អ្នក​ត្រូវ​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អតិថិជន​ក្នុង​ការ​ធ្វើ​ជំនួញ​ជា​មួយ​នឹង​អ្នក​ មិន​ថា​ភាព​ងាយ​ស្រួល​ក្នុង​ការ​កាម៉ុង​​ឬ​យក​ទំនិញ ភាព​ងាយស្រួល​ក្នុង​ការ​ទាក់​ទង​ទៅ​ផ្នែក​លក់ ភាព​ងាយ​ស្រួល​ក្នុង​ការ​ទូទាត់​លុយ​ជា​ដើម។

រូបមន្ត​ទី២គឺCaring (ការ​យក​ចិត្ត​ទុក​ដាក់)៖ អ្នក​ត្រូវ​បង្ហាញ​ថា​អ្នក​យក​ចិត្ត​ទុក​ដាក់​ដល់​អតិថិជន​របស់​អ្នក​គ្រប់​ពេលវេលា។ ឧទាហរណ៍​ថា​អ្នក​តេ​ទូរស័ព្ទ​សាកសួរ​តើ​​អតិថិជន​ត្រូវ​ការ​ទំនិញ​អ្វី​បន្ថែម​ទៀត​ទេ កុំ​រង់​ចាំ​ដល់​អតិថិជន​​អស់​ទំនិញ​​ហើយ​ទាក់​ទង​មក​អ្នក។ ​ដូច្នេះ​ហើយ ក្នុង​កាលៈទេសៈ​ណា​ឬ​​ធ្វើ​អ្វី​ក៏​ដោយ ​​អ្នក​​ត្រូវ​​បង្ហាញ​ពី​ការ​ខ្វាយខ្វល់​ដល់​អតិថិជន​ជា​ការ​ស្រេច។

រូប​មន្ត​ទី​៣​គឺ​ Cost (តម្លៃ)៖ ទំនិញ​របស់​អ្នក​គួរ​តែ​សមរម្យ​ទៅ​នឹង​ទី​ផ្សារ មាន​ន័យ​ថា​មនុស្ស​ភាគ​ច្រើន​មាន​សមត្ថភាព​ក្នុង​ការ​ទិញ​ទំនិញ​​របស់​អ្នក​បាន។ ម៉្យាង​វិញ​ទៀត តម្លៃ​នៃ​ទំនិញ​របស់​អ្នក​ក៏​ងាយ​ស្រួល​ដល់​អតិថិជន​ក្នុង​ការ​លក់​ចេញ​បន្ត​​ផង​ដែរ។ សូម​ជម្រាប​ជូន​ថា​សហគ្រិន​ជោគជ័យ​រូប​នេះ​បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ក្រោម​ប្រធាន​បទ​«​ជំនាញ​នៃ​ការ​ចរចា» ដែល​ប្រព្រឹត្តិ​នៅ​CJCCកាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​​មុន។

ដោយ៖ អុឹង មុយយូ​​​

X
5s