គតិមាសទាំង ៦ឃ្លា ពីអ្នកប្រាជ្ញក្នុងលោក ជួយឲ្យអ្នកអាចច្នៃខ្លួនឯងក្លាយជាអ្នកខ្លាំង
ថ្ងៃនេះ គេហទំព័រBizkhmer សូមលើកយកគិតល្អៗពីបណ្ដាអ្នកប្រាជ្ញក្នុងលោក ដើម្បីជាគន្លឹះជួយឲ្យលោកអ្នកអាចយកមកគិតពិចារណា ជាពិសេសអាចច្នៃខ្លួនឯងឲ្យក្លាយជាមនុស្សថ្មី និង មានប្រយោជន៍ជាងមុន។ សូមរីករាយជាមួយគតិល្អៗដូចខាងក្រោមនេះ៖
១) «ជីវិតមិនមែន ដើម្បីតែស្វែងរកខ្លួនឯងនោះទេ ប៉ុន្តែជីវិត គឺជាការធ្វើឲ្យខ្លួនឯងក្លាយជានរណាម្នាក់យ៉ាងពិតប្រាកដ»។ ដោយ—George Bernard Shaw
២) «នៅពេលដែលជួបរឿងក៏លំបាកក្នុងជីវិត វាគឺជាពេលវេលាដ៏ល្អបំផុត ក្នុងការច្នៃខ្លួនឯងឲ្យក្លាយជាមនុស្សពូកែជាងមុន»។ ដោយ—George Lopez
៣) «ប្រសិនបើអ្នកមិនស្ថិតនៅកន្លែងដែលអ្នកចង់បាន សូមកុំបោះបង់ឲ្យសោះ។ ជំនួសឲ្យការបោះបង់ អ្នកគួរតែច្នៃខ្លួនឯងឲ្យប្រសើរជាងមុន ហើយព្យាយាមផ្លាស់ប្ដូរទម្លាប់របស់អ្នកចេញ»។ ដោយ—Eric Thomas
៤) «វាមិនទាន់គ្រប់គ្រាន់នោះទេ បើសិនអ្នកកើតមក ដើម្បីតែរស់។ អ្នកត្រូវតែកំណត់ឲ្យច្បាស់ថា អ្នករស់ដើម្បីអ្វី»។ ដោយ―Winston S. Churchill
៥) «ការកំណត់នូវគោលបំណងច្បាស់លាស់ គឺជាការចាប់ផ្ដើមនៃគ្រប់សមិទ្ធផលទាំងអស់»។ ដោយ―W. Clement Stone
៦) «ការខិតខំ និង ភាពក្លាហានមិនទាន់គ្រប់គ្រាន់នោះទេ ប្រសិនបើគ្មានគោលបំណង និង ទិសដៅច្បាស់លាស់»។ ដោយ ―John F. Kennedy