ស្មាតហ្វូនគ្មានគែមរបស់ Sharp "Aquos S2" នឹងត្រូវវែកមុខថ្ងៃ៨ សីហាខាងមុខនេះហើយ!
ប្រិយមិត្តនៅចាំស្មាតហ្វូន Sharp Aquos Crystal បានទេ? វាជាស្មាតហ្វូនផលិតដោយក្រុមហ៊ុនអេឡិចត្រូនិកជប៉ុនកាលពីឆ្នាំ២០១៤ ដែលមានសាច់អេក្រង់ពាសស្ទើរពេញគែមទូរស័ព្ទ (edge-to-edge)។ ហើយស្មាតហ្វូន អេក្រង់ពេញ (full-screen) ថ្មីចុងក្រោយមួយទៀតរបស់ Sharp ក៏ជិតដល់ពេលឃើញពន្លឺថ្ងៃទៀតហើយ ដែលមានម៉ូដែល AQUOS S2។