LG លាតត្រដាង ស្មាតហ្វូន V30 នឹងប្រើអេក្រង់កោង curved OLED គាំទ្រ VR នឹងសម្ពោធថ្ងៃ៣១ សីហានេះ
យើងបានឮដំណឹងមកថា V30 របស់ LG នឹងត្រូវសម្ពោធចេញក្នុងថ្ងៃទី៣១ ខែសីហា ក្នុងព្រឹត្តិការណ៍ IFA នៃទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់។ ឥឡូវនេះ ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េនេះ ទើបប្រាប់ព័ត៌មានលំអិតបន្ថែម ជុំវិញកំពូលស្មាតហ្វូន V30 របស់ខ្លួន ដោយនឹងប្រើប្រាស់អេក្រង់កោង OLED ដែលគាំទ្រការប្រើជាមួយមុខងារ VR។