​ធ្វើ​ម៉េច​បាន​អក្សរ​លើ iPhone ​ធំៗ​ជាង​មុន ដើម្បី​ងាយស្រួល​ដល់​មនុស្ស​ចាស់​​អាន?​



សម្រាប់​យុវវ័យ​ប្រហែល​ពុំ​ចោទ​ជា​បញ្ហា​នោះ​ទេ ក្នុង​ការ​អាន​អក្សរ​នៅ​លើ​អេក្រង់​តូច​របស់ iPhone ​ប៉ុន្តែ​សម្រាប់​មនុស្ស​ចាស់ គឺ​មិន​ងាយស្រួល​ឡើយ។ អេក្រង់​តូច​ដូច​នៅ​លើ iPhone 5S ​ឬ 4S ចុះក្រោម នឹង​បង្ហាញ​ទំហំ​អក្សរ​តូចៗ​ទៅ​តាម​អេក្រង់ លើកលែង​តែ iPhone 6 Plus និង iPhone 6S Plus ​ដែល​មាន​អេក្រង់​ធំ​ជាង បង្ហាញ​អក្សរ​ធំ​បន្តិច។ យ៉ាងណា គេ​មាន​វិធីសាស្ត្រ​អាច​ពង្រីក​ទំហំ​តួ​អក្សរ​នៅ​លើ iPhone ​បាន ដោយ​អនុវត្ត​តាម​វីដេអូ​ខាង​ក្រោម៖ https://youtu.be/r3aLtSgCB0g -​ចូល​ទៅ Settings → General → Accessibility → Larger Text រួច​ហើយ​កំណត់​ទំហំ​អក្សរ​ដោយ​ចាប់​អូស​នៅ​លើ​របារ (ដូច​វីដេអូ)។ ឥឡូវ​នេះ តួ​អក្សរ​នៅ​លើ iPhone របស់​អ្នក មាន​ទំហំ​ធំ​ជាង​មុន។ សាកល្បង​ម្ដង​មើល តើ​ធ្វើ​បាន​ឬ​ទេ?
X
5s