ចង់ដឹងទេ តើបុគ្គលល្បីៗ គេដាក់ដៃយ៉ាងណាពេលឡើងថ្លែងសន្ទរកថាម្ដងៗ?
តើអ្នកមានដែលចាប់អារម្មណ៍នឹង បុគ្គលល្បីៗ ទូទាំងពិភពលោក ដាក់ដៃយ៉ាងណាទេ ពេលឡើងធ្វើបទបង្ហាញឬថ្លែងសន្ទរកថានៅមុខគេម្ដងៗ។ ពេលខ្លះវាក៏ជាអត្ថប្រយោជន៍សម្រាប់អ្នកដែរ ពេលអ្នករៀនយកស្ដាយតាមពួកគេ ព្រោះវាបង្ហាញពីភាពក្លាហាន និងការចេះដឹងរបស់អ្នកទៅកាន់អ្នកដទៃ។ ខាងក្រោមនេះជាអ្វីដែលអ្នកគួរដឹង៖
១) លាដៃ ដាក់ឡើងលើ ជំនួសដោយការចុះក្រោម៖ ការធ្វើបែបនេះ គឺបង្ហាញថាសម្ដីរបស់អ្នកនិយាយចេញអស់ពីចិត្ត សម្ដីពិត និងបើកចិត្តទូលាយដាក់គេឯង។ ផ្ទុយទៅវិញ ការដាក់ដៃចុះ វាបង្ហាញថាអ្នកជាមនុស្សរឹងរូសមិនស្ដាប់គេវិញ។
២) ធ្វើសញ្ញា Ok ជំនួសដោយការចង្អុល៖ វាមើលទៅគឺល្អ និងគួរឲ្យទទួលយកបានជាងការចង្អុល។ ដោយការធ្វើដៃសញ្ញា Ok នេះ បង្ហាញថាអ្នកកំពុងតែផ្ចង់អារម្មណ៍នឹងការនិយាយអ្វីមួយខ្លាំង។
៣) កុំច្រត់ចង្កេះឲ្យសោះ៖ រូបរាងបែបនេះ មើលទៅគឺដូចម្ដាយស្ដីបន្ទោសកូនអញ្ចឹង។ រូបរាងបែបនេះមើលទៅ គឺមិនដូចអ្នកនិយាយអាជីពសោះ។ ហើយអ្នកស្ដាប់នឹងគិតថាអ្នកចង់បញ្ជាគេ មិនមែនមកបង្រៀនទេ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ lifehack