គតិចំនួន៧ ដែលកំពូលអ្នកច្នៃប្រឌិតប្រចាំប្រវត្តិសាស្ត្រ លោក ស្ទីវចប បាន​ផ្ដែផ្ដាំទុកជំនាន់ក្រោយ​



មុន​នឹង​លោក​បាន​លាចាក​លោ​កទៅ មិត្តភ័ក្ដិ​របស់​លោក បាន​ធ្វើ​ការសាកសួរ​គាត់។ គាត់​​ក៏​បាន​រៀបរាប់​ពី​រឿង​រ៉ាវ​ជា​ច្រើន​ ដែល​វា​ពិត​ជា​មេរៀន​សំខាន់​ដល់​អ្នក​ជំនាន់​ក្រោយ​ យក​មក​អនុវត្ត​សម្រាប់​​ជីវិត។​ តើ​មេរៀន​ជីវិត​ទាំង​នោះ មាន​អ្វី​ខ្លះ​ទៅ​?

  1. លោក​ស្រឡាញ់​​អ្វី​ដែល​លោក​បាន​ធ្វើ​ ក្នុង​នោះ​មាន​ក្រុមហ៊ុន​ មនុស្ស​ដែល​ធ្វើ​ការ​នៅ​ទី​នោះ ព្រម​ទាំង​​ផលិតផល​ដែល​លោក​មាន​ទាំង​​អស់។​
  2. បើ​ចង់​ជោគជ័យ ​អ្នក​មិន​អាច​ធ្វើ​វា​បាន​ ដោយ​ឯកឯង​ឡើយ។ ក្នុង​នោះ​អ្នក​ត្រូវ​​ការ​មនុស្ស​ណា​ដែល​​​មាន​ទេពកោសល្យ ចេះ ជំរុញ​ទឹក​ចិត្ត​ ចេះ​ចាប់​យក​ឱកាស និង​ចេះ​កែប្រែ​កំហុស។​
  3. បើ​សិន​ជា​អ្នក​ចង់​លក់​ផលិតផល​ ឬ​សេវាកម្ម​ណា​ឲ្យ​បាន​លទ្ធផល​ល្អ អ្នក​ត្រូវ​តាំង​ខ្លួន​ឯង​ ជា​អតិថិជន​ជា​មុន​សិន​។​
  4. អ្នក​​ត្រូវ​ចំណាយ​ពេលវេលា​ ធ្វើ​ការងារ​ណា​ ដែល​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​មោទនភាព ដើម្បី​បង្ហាញ​គ្រួសារ​ និង​មិត្តភ័ក្ដិ​អ្នក​ថា​ អ្នក​អស្ចារ្យ​ប៉ុណ្ណា​។
  5. កុំ​ភ័យ​ខ្លាច​ឲ្យ​សោះ ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​អ្នក​ដទៃ ហើយ​បើ​មាន​អ្វី​អាក្រក់​កើត​ឡើង អ្នក​គួរ​ផ្លាស់ប្ដូរ​វា​បន្តិច​បន្តួច រួច​បញ្ហា​នឹង​ត្រូវ​បញ្ចប់។
  6. ត្រូវ​តែ​ចេះ​ចរចាគ្នា ព្រោះ​អី បច្ចុប្បន្ន​​វា​គឺ​ជា​រឿង​សាមញ្ញ​ទៅ​ហើយ​ ដែល​​គួរ​ចេះ​វា​។ ការ​ចរចា​គ្នាបាន​ល្អ អ្នក​អាច​មាន​សមត្ថភាព​ច្រើន​ ក្នុង​ការ​ដើរ​ទៅ​មុខ​បាន​វែង​ឆ្ងាយ។​
  7. ត្រូវ​ចេះ​ចែករំលែក​ការងារ​ ដោយ​កុំ​សម្រុក​ធ្វើ​ការងារ​តែ​ម្នាក់​ឯង​អី។ ការងារ​ណា​ដែល​ស័ក្ដិសម​ទៅ​នឹង​បុគ្គលិក​អ្នក ​អ្នក​គួរ​គប្បី​បង្ហាញ​ផ្លូវ​ខ្លះ​ដល់​ពួក​គេ​ឲ្យ​ធ្វើ​​ទៅ ដើម្បី​ឆាប់​ទទួល​បាន​លទ្ធផល​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ lifehack

X
5s