ក្រុមហ៊ុន Tesla ចែកចាយលក់រថយន្តខ្លួនប្រមាណ ៥ម៉ឺនគ្រឿងក្នុងឆ្នាំ២០១៥
ក្រុមហ៊ុន Tesla ថ្មីៗនេះបានបញ្ចេញរបាយការណ៍ស្ដីពីតួលេខលក់រថយន្តរបស់ខ្លួនប្រចាំត្រីមាសទី៤ ឆ្នាំ២០១៥ គឺលក់បាន ១៧៤០០គ្រឿង ហើយបើកបូកសរុបបរិមាណនេះទៅនឹងតួលេខលក់ ៣ត្រីមាសកន្លងមក ឃើញថា ក្រុមហ៊ុនរថយន្តអាមេរិកនេះអាចលក់ចេញសរុបបាន ៥០០០០គ្រឿង។
ក្នុងចំណោមរថយន្ត ១៧៤០០គ្រឿងដែលក្រុមហ៊ុនអាចលក់ចេញនៅត្រីមាសចុងក្រោយឆ្នាំ២០១៥ ក្នុងនោះមានស៊េរីរថយន្ត Model S sedan ប្រមាណដល់ទៅ ១៧១៩២គ្រឿងទៅហើយ។ តួលេខនេះ មានការកើនឡើង ៤៨% បើប្រៀបធៀបនឹងរបាយការណ៍លក់រថយន្តប្រចាំត្រីមាសទី៣ ឆ្នាំ២០១៥ គឺមានតែ ១១៦០៣គ្រឿង ហើយខ្ពស់ជាង ៧៥% ធៀបនឹងត្រីមាសដដែលកាលពីឆ្នាំ២០១៤។