​អ្នក​វិភាគ​ Wall Street ធ្វើការ​ព្យាករ​ណ៍ កាលបរិច្ឆេទ​ iPhone 7s/ 7s Plus និង iPhone 8 ​ប្រាកដ​បង្ហាញ​ខ្លួន​



មួយ​រយៈពេល​ចុងក្រោយ​នេះ មាន​ចចាមអារ៉ាម​កាន់តែ​ច្រើន ដែល​លើកឡើង​ពាក់ព័ន្ធ​នឹង​ម៉ូដែល iPhone ជំនាន់​ទី១០ ដែល​គេ​សង្ស័យ ឈ្មោះ iPhone 8 ប្រហែល​នឹង​ត្រូវ​បង្ហាញ​ចេញ​យឺត​បន្តិច។ សេចក្ដី​រាយការណ៍​មួយ លើកឡើង​ថា សមិទ្ធផល iPhone ​ថ្មី​នឹង ដាក់​ឱ្យ​ចរាចរ​លើ​ទីផ្សារ​អំឡុង​ត្រីមាស​ទី៤ ហើយ Apple អាច​នឹង​ផ្លាស់ប្ដូរ​ទីតាំង Touch ID មក​នៅ​ពី​ក្រោម​កញ្ចក់​អេក្រង់​វិញ ឬ​អាច​បំពាក់​នៅ​ខាង​ខ្នង​ទូរស័ព្ទ​វិញ ក៏​ថា​បាន។ iPhone 8 ថែមទាំង​មាន​ការ​អះអាង​ថា អាច​ត្រូវ Apple ​បំពាក់​ប្រព័ន្ធ​សម្គាល់​ផ្ទៃ​មុខ Facial Recognition ​ដំណើរការ​ដោយ​ប្រើ​វិធីសាស្ត្រ 3D-scanning ផង​ដែរ។

បន្ទាប់​ពីរ​បាន​ប្រកាស​ចេញ​របាយការណ៍​សារពើពន្ធ​ប្រចាំ​ត្រីមាស​ទី៣ កាលពី​ម្សិលមិញ ក្រុមហ៊ុន Apple ថែមទាំង​បាន​ធ្វើការ​វាយតម្លៃ​អំពី​លទ្ធផល​ចំណូល​សម្រាប់​ត្រីមាស​ទី៤ ដែរ។ យោងតាម​ក្រុម​អ្នក​វិភាគ​ខ្លះ លើក​ឡើង​ថា តួលេខ​ដែល​បាន​លើកឡើង គឺ​ហាក់​មាន​ក្ដី​សង្ឃឹម​ដោយសារ​វត្តមាន iPhone 8 នឹង​បង្ហាញ​ខ្លួន​នៅ​ខែ​កញ្ញា​ខាង​មុខ ដែល​នឹង​រួម​ចំណែក​ច្បាម​ទីផ្សារ ក៏​ដូច​ជា​រក​ប្រាក់​ចំណេញ​ចូល​ក្រុមហ៊ុន​មួយ​ភាគ​ធំ។

លោក Amit Daryanani មកពី​ក្រុមហ៊ុន​វិភាគ RBC ​បាន​បង្ហាញ​ក្ដី​សប្បាយ​ចិត្ត ដែល​ឃើញ Apple បាន​ផ្ដល់​នូវ​ក្ដី​រំពឹង​ពី​ផល​វិជ្ជមាន​លើ​ប្រាក់​ចំណូល​នៅ​ត្រីមាស​បន្ទាប់។ ដូច្នេះ ក្នុង​ចិត្ត​របស់​លោក កាន់តែ​ច្បាស់​ថា iPhone នឹង​មិន​អាច​ត្រូវ​ពន្យារ​ពេល ប្រកាស​នោះ​ឡើយ។ ក្នុង​នោះ​គេ​រំពឹង​ថា តួលេខ​លក់​ទូរស័ព្ទ iPhone នឹង​បន្ត​កើនឡើង ១២% ហើយ​កំណើន​ជា​មធ្យម​រយៈពេល ៥ឆ្នាំ​ជាប់​គ្នា​គឺ​មាន ៧% ដែល​នឹង​មាន iPhone 8 ជា​សមាជិក​សំខាន់​ក្នុង​ការ​រុញច្រាន​ទីផ្សារ iPhone កាន់តែ​រីក​ធំ​បន្ថែម។ https://youtu.be/Mk882idhmeA រីឯ​អ្នក​វិភាគ Rob Cihra ​មក​ពី​ក្រុមហ៊ុន Guggenheim វិញ​បាន ធ្វើការ​ព្យាករ​ពី​លទ្ធផល​សារពើ​ពន្ធ​របស់ Apple ​នៅ​ត្រីមាស​ចាប់ពី​ខែ​កញ្ញា​ទៅ​​ថា នឹង​មាន​សភាព​ល្អ ហើយ​កាន់តែ​ខ្លាំង​ថែមទៀត។ យ៉ាងហោច​ណាស់ Apple នឹង​បញ្ចេញ​អាវុធ​ខ្លាំង ដែល​ជា iPhone ស៊េរី​ថ្មីៗ គឺ iPhone 7s និង iPhone 7s Plus នៅ​ខាង​កញ្ញា​ក្រោយ​នេះ។ លោក​ថែមទាំង​លើកឡើង​ថា iPhone 8 ក៏​អាច​បង្ហាញ​វត្តមាន​នៅ​លើ​ទីផ្សារ ដើម្បី​រួម​ចំណែក​សំខាន់​ក្នុង​ការ​ច្បាម​ទីផ្សារ​ស្មាតហ្វូន​​សម្រាប់​ត្រីមាស​ទី៤ មួយ​ផ្នែក​ដែរ។

ងាក​មក​លោក Rod Hall ​មក​ពី​ស្ថាប័ន JP Morgan វិញ បាន​លើកឡើង​ដែរ​ថា ការ​ត្រៀម​ខ្លួន​សម្ពោធ​ស្មាតហ្វូន​ថ្មី​របស់ Apple នឹង​ឃើញ​មាន​វត្តមាន​ស៊េរី iPhone 7s ​ហើយ​នឹង​ត្រូវ​ចែកចាយ​លើ​ទីផ្សារ​នៅ​ចុង​ខែ​កញ្ញា។ លោក​បាន​ព្យាករ​ថា iPhone 8 នឹង​ជា​តួអង្គ​យ៉ាង​សំខាន់​របស់ Apple ក្នុង​ការ​ទាញ​ចំណែកទីផ្សារ ក៏​ដូច​ជា​រក​ចំណូល​ពី​ការ​លក់​ស្មាតហ្វូន​ឱ្យ Apple ក្នុង​ត្រីមាស​ទី៤ ឆ្នាំ នេះ។

ចំណែក​អ្នកវិភាគ Steven Milunovich ​មក​ពី​ក្រុមហ៊ុន UBS ​បាន​រំពឹង​ដែរ​ថា នៅ​ខែ​តុលា iPhone 8 ​នឹង​មាន​លក់​លើ​ទីផ្សារ ខណៈ​អ្នក​វិភាគ Jun Zhang មក​ពី Rosenblatt ​វិញ​ថា iPhone 7s និង 7s Plus នឹង​ត្រូវ​វែកមុខ​លើ​ទីផ្សារ​នៅ​ខែ​កញ្ញា​ក្រោយ​នេះ​តែម្ដង។ តែ iPhone 8 ប្រហែល​អាច​ចេញ​ក្រោយ​នេះ​បន្តិច លោក​ជឿ​ថា អាច​នឹង​ចាប់ផ្ដើម​ផលិតកម្ម​នៅ​ចុង​ខែ​កញ្ញា៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ AppleInsider
X
5s