តិចនិកថតរូប black and white ឱ្យបានស្អាត ល្អបំផុតនៅលើ iPhone របស់អ្នក
បើក្រឡេកមើលការថតរូបលក្ខណៈ ស/ខ្មៅ (back & white) ឃើញថា ក៏មានការចាប់អារម្មណ៍ខ្លាំងណាស់ដែរ នាពេលបច្ចុប្បន្ន ហើយអ្នកក៏អាចសាកល្បង ទាញ iPhone របស់អ្នក មកថតសាកមើលផងដើរ ថាតើថតបានស្អាតកម្រិតណា។ តាមទស្សនៈខ្លះថា រូបប្រភេទ ស/ខ្មៅ គួរឱ្យចាប់អារម្មណ៍ និងមានអំណាច។ ប្រសិនអ្នកកំពុងស្វែងរកជំនួយ ឬតិចនិកថតរូប black & white ឱ្យបានស្អាត តាមទូរស័ព្ទ iPhone អីចឹងគឺរកត្រូវកន្លែងហើយ។ ទំព័រនេះ យើងនឹងលើកយកគន្លឹះថតរូប ស/ខ្មៅ ដែលជាការបង្ហាញពីអ្នកជំនាញថតរូប Ansel Adams និង Sally Mann មកបង្ហាញជូន។
គឺដោយប្រើមុខងារមួយចំនួនដូចខាងក្រោម៖
1) Texture, texture, texture
2) Look for the lines
3) Shoot in color
4) Editing & contrast
5) Lens up your life
១) Texture អាចត្រូវបានប្រើសម្រាប់ថតរូប ស/ខ្មៅ ដោយការជ្រើសរើសប្លង់ នៅតាមតំបន់មានផ្លូវដើរ សំបូរដោយគ្រួស ថ្ម ឬ ទីតាំងដែលស្មុគស្មាញ ដូចជា កន្លែងសំបូរដោយផ្កា ឬរុក្ខជាតិប្រភេទវល្លិ៍។