ដំបូន្មានមាស ​ពី​បុគ្គល​ជោគជ័យក្នុងលោក ​​ដែល​អាច​ផ្លាស់​ប្តូរ​ជីវិត​អ្នក​បាន​



មនុស្ស​គ្រប់​រូប​នៅ​លើ​លោក​យើង​នេះ​សុទ្ធ​តែ​​ចង់​ជោគជ័យ​ក្នុង​​ឆាក​ជីវិត។ ប៉ុន្តែ ​សម្រាប់​មនុស្ស​ខ្លះ​ មិន​ថា​ពួក​គាត់​រៀន​សូត្រ​បាន​ខ្ពស់​យ៉ាង​ណា​​​​ក្តី ពួក​គាត់​នៅ​តែ​មិន​មាន​ភាព​ជោគជ័យ​ក្នុង​ជីវិត​។ ឯ​មនុស្ស​ខ្លះ​វិញ មិន​ទាន់​បញ្ចប់​​​ការ​សិក្សា​ផង​ក៏​អាច​ជោគជ័យ​បាន​ដែរ។ ដូច្នេះ​ហើយ ប្រសិន​​ចង់​ជោគជ័យ​ក្នុង​ជីវិត យើង​ក៏​គួរ​សិក្សា​ពី​មនុស្ស​ជោគជ័យ​តើ​កត្តា​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ជោគជ័យ។ ខាង​ក្រោម​នេះ​ជា​ផ្នត់​គំនិត​ដែល​​បុគ្គល​ជោគជ័យ​តែង​តែ​មាន​​​៖​

១) «ភាព​បរាជ័យ​គឺ​ជា​មេរៀន​ដ៏​ល្អ​បំផុត​ដែល​អ្នក​អាច​រៀន​សូត្រ​បាន​» ​នេះ​ជា​សម្ដី​របស់​អ្នក​ស្រី Oprah Winfrey ដែល​ជា​អ្នក​រៀប​​ចំ​កម្មវិធី​​និង​ជា​អ្នក​សម្ដែង​ដ៏​ល្បី​ល្បាញ​​ផង​នោះ។ អ្នក​ស្រី​បាន​ពន្យល់​ថា​ប្រសិន​ជា​អ្នក​ចង់​ជោគជ័យ​ក្នុង​ឆាក​ជីវិត អ្នក​ក៏​ត្រូវ​​សុាំ​​​នឹង​ភាព​បរាជ័យ​ដែរ​ពី​ព្រោះ​ភាព​បរាជ័យ​គឺ​ជា​រឿង​ជៀស​មិន​ផុត​។ ហើយ​ភាព​បរាជ័យ​ក៏​​មិន​មែន​ជា​ឧបសគ្គ​រារាំង​អ្នក​មិន​ឲ្យ​ជោគជ័យ​នោះ​ទេ​ប្រសិន​ជា​អ្នក​បាន​រៀន​មេរៀន​ពី​ភាព​បរាជ័យ។ ដូច្នេះ​ហើយ កុំ​បាក់​ទឹក​ចិត្ត​រាល់​ពេល​បរាជ័យ​ម្តង​ៗ​ ផ្ទុយ​ទៅ​វិញ អ្នក​គួរ​តែ​រៀន​សូត្រ​ពី​វា​ឲ្យ​បាន​ច្រើន​។

២) «​ដាច់ខាត​កុំ​បោះ​បង់​ឲ្យ​សោះ» នេះ​ជា​​សម្ដី​របស់​​លោក ​​Mark Zuckerberg ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុនFacebook។ ​លោក ​​Mark Zuckerberg ​បាន​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ខំ​ប្រឹង​ទាំង​ឡាយ​បើ​ទោះ​បី​ជា​អ្នក​ពុំ​ទាន់​ជោគជ័យ​នៅ​ថ្ងៃ​នេះ ចូរ​កុំ​បោះ​បង់​ឲ្យ​សោះ​ពី​ព្រោះ​ថា​ប្រសិន​ជា​អ្នក​បោះ​បង់​ អ្នក​នឹង​​គ្មាន​ថ្ងៃ​ជោគជ័យ​​ឡើយ តែ​ប្រសិន​ជា​អ្នក​បន្ត​ខំ​ប្រឹង អ្នក​នៅ​តែ​មាន​ឱកាស ហើយ​​មាន​តែ​​ការ​ខិត​ខំ​ប្រឹង​ប្រែង​ទេ​​ ដែល​អាច​នាំ​អ្នក​ទៅ​រក​ភាព​ជោគជ័យ​បាន។

៣) «​ត្រូវ​ជឿជាក់​លើ​ខ្លួន​ឯង»​ នេះ​ជា​សម្ដី​មាស​របស់​លោក​ស្រី Michelle Obama ដែល​ជា​ស្រ្តី​មួយ​រូប​​ដែល​តែង​​​តែ​ជំរុញ​លើក​​ទឹក​ចិត្ត​មនុស្ស​ស្រី​​ឲ្យ​ជឿជាក់​លើ​ខ្លួន​ឯង​និង​លើក​កម្ពស់​​សិទ្ធ​កុមារី​​​​ក្នុង​ការ​សិក្សា​​។ លោក​ស្រី​បាន​​​និយាយ​ថា​៖«​មនុស្ស​ស្រី​​អាច​សម្រេច​កិច្ច​ការ​បាន​ដូច​មនុស្ស​ប្រុស​ដែរ អ្វី​ដែល​មនុស្ស​ស្រី​ត្រូវ​ការ​គឺ​​ការ​ជឿជាក់​លើ​ខ្លួន​ឯង ជឿជាក់​ថា​ខ្លួន​ឯង​អាច​ធ្វើ​បាន​និង​ត្រូវ​មាន​ភាព​ក្លាហាន​ក្នុង​ការ​ធ្វើ​អ្វី​មួយ​។ មិន​ថា​មនុស្ស​ស្រី​មាន​ក្តី​សុបិន​អ្វី​នោះ​ទេ ពួក​គេ​អាច​សម្រេច​បាន​ទាំង​អស់​ប្រសិន​ជា​ពួក​គេ​គិត​ថា​ពួក​គេ​អាច​ធ្វើ​បាន៕

ប្រែ​សម្រួល៖ អ៊ឹង មុយយូ

ប្រភព៖ bornrealist.com

X
5s