ទូរស័ព្ទបត់ foldable "Galaxy X" លេចសញ្ញាណប្រាកដប្រជា បានវិញ្ញាបនបត្រ Bluetooth ហើយ !
ស្មាតហ្វូនបត់បាន ដែលកន្លងមកធ្លាប់តែលេចឮតាមចចាមអារ៉ាមនោះ ពេលនេះ ហាក់លេចចេញសញ្ញាណប្រាកដប្រជាហើយ។ សេចក្ដីរាយការណ៍ពីគេហទំព័រ phonearena បញ្ជាក់ថា ទើបតែថ្មីៗនេះ ស្មាតហ្វូនដែលមានឈ្មោះ Galaxy X បត់បាន របស់ Samsung ត្រូវបានចុះបញ្ជីលើលក្ខណៈសម្បត្តិត្រង់មុខងារប្ល៊ូធូស (Bluetooth certificate) ពីក្រុម SIG។